ការបណ្តុះបណ្តាលបុគ្គលិកថ្មី – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ជានិច្ចកាល​ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី តែងធ្វើការបណ្តុះបណ្តាលដល់​បុគ្គលិកថ្មី​ដើម្បីធានាថា​ពួកគេបានយល់​ដឹងនូវ ទស្សនវិស័យ បេសកកម្ម គុណតម្លៃស្នូល និងវប្បធម៌របស់ស្ថាប័ន ព្រោះបុគ្គលិកថ្មីទាំងអស់មកពីប្រភពផ្សេងៗ ។​ ម៉្យាងវិញទៀត ការតម្រង់ទិស​បុគ្គលិកថ្មី​ គឺជួយដល់ពួកគេដើម្បីយល់ដឹងអំពីតួនាទី ភារកិច្ច និងបំពាក់បំប៉នជំនាញទាំងក្នុងថ្នាក់​ ក៏ដូចជាការអនុវត្តន៍ផ្ទាល់។

លោក ហាន ប៊ុនហុន ប្រធាននាយកប្រតិបត្តិអាជីវកម្ម​​​ បានមានប្រសាសន៍​ដល់សិក្ខាកាម​​ក្នុងពេល​បិទវគ្គ​បណ្តុះបណ្តាល​មន្ត្រី​ឥណទាន​ថ្មីនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧​ នេះថា អ្នកទាំងគ្នានៅទីនេះ ត្រូវមាននូវ ទស្សនវិស័យ ឬក្ដីស្រម៉ៃ។ តើអ្នកទាំងអស់គ្នាដែលគិតទេថា នឹងចង់ក្លាយជាអ្វីនៅ២ឆ្នាំទៀត? ៣ឆ្នាំទៀត? ឬ១០ឆ្នាំទៀត? ប្រសិនបើអ្នកទាំងអស់គ្នាគ្មានក្តីស្រម៉ៃទេ​ អ្នកមិនមែនជាអ្នកដឹកនាំទេ អ្នកនឹងត្រូវបានគេដឹកនាំ​ មិនថាអ្នកជាមន្ត្រីជំនាន់មុន ឬក្រោយទេ។ ព្រោះអ្នកដែលមានក្តីស្រម៉ៃ ពួកគេគិតលើស ធ្វើលើស ពីអ្នកដែលគ្មានមហច្ចិតា។ ដូច្នោះនៅពេលអ្នកត្រឡប់ទៅសាខារៀងៗខ្លួន សូម​ខិតខំស្រូបយកនូវចំណេះដឹងល្អថ្មីៗ ពីអ្នកជំនាន់មុន (មន្ត្រីឥណទាន/ប្រធានមន្រ្តីឥណទាន) និងវាសចាកឆ្ងាយពី​ទំលាប់ ឬវិន័យមិនល្អរបស់អ្នកជំនាន់មុន ហើយត្រូវចាំជាប់ក្នុងចិត្តថា​ ទៅរៀនពីអ្នកចាស់ ហើយធ្វើឲ្យល្អជាងអ្នកចាស់។    

អត្ថបទដោយ៖ លោក សោរក្ស

Add Comment

Your email address will not be published. Required fields are marked *

nine + 16 =