ការពង្រឹងសមត្ថភាពបុគ្គលិក – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៧ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាល​មួយ​ដើម្បី​ពង្រឹង​សមត្ថភាពបុគ្គលិកបន្ថែមទៀត ជាពិសេស នាយកសាខាដែលជាថ្នាក់គ្រប់គ្រងសំខាន់របស់អង្គភាព នៅស្នាក់ការកណ្តាលរបស់ ហ្វូណន ដែលមានទីតាំងនៅ អគារលេខ ៩៥ មហាវិថីព្រះមុនីវង្ស (៩៣-១១៨) សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ សមាសភាពចូលរួមមាន នាយកសខា នាយកភូមភាគ និង ថ្នាក់ដឹកនាំការិយាល័យកណ្តាលជាច្រើនរូបទៀត ។

គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាល​នេះធ្វើ​ឡើងដើម្បីបំពាក់បំប៉ន​​នូវជំនាញ និងយុទ្ធសាស្រ្តអនុវត្តបន្តដើម្បីធានាបាននូវនិរន្តភាពអាជីវកម្ម ។

វគ្គបណ្តុះបណ្តាលបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និង លទ្ធផលស្របតាមការរំពឹងទុក ។​ លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ បានចូលរួមបើក និងបិទវគ្គបណ្តុះបណ្តាល និងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់វគ្គបណ្តុះបណ្តាលមួយថ្ងៃពេញនេះ។

Add Comment

Your email address will not be published. Required fields are marked *

10 + 4 =