ក្រុមប្រឹក្សាភិបាល – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
Neak Uknha Pung Kheav Se
អ្នកឧកញ៉ា ពុង ឃាវសែ

ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation, OCIC)។ លោកបានចូលរួមយ៉ាង សកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍន៍ក្រុមហ៊ុនទាំងពីរ។ លោកជាសហគ្រិនដ៏ឆ្នើម និងជាអ្នកដឹកនាំដ៏គួឱ្យគោរពក្នុងប្រទេសកម្ពុជា និងប្រទេសកាណាដា។ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបម្រើការងារជាប្រធាន ក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងអភិបាលរបស់ក្រុមហ៊ុនជាច្រើនមានដូចជា៖ Oriental Ship Supplies, Oriental , Commercial Inc, ហើយលោកបានដឹកនាំ ធនាគារ កាណាឌីយ៉ា ឱ្យរីកចម្រើនចាប់តាំងពី ឆ្នាំ១៩៩១។ បន្ថែមពីនេះទៅទៀត លោកធ្លាប់កាន់តួនាទីជាប្រធានសមាគមធនាគារដោយធ្វើការជិត ស្និទ្ធជាមួយថ្នាក់ដឹកនាំនានាក្នុងវិស័យទាំងនេះដើម្បីធ្វើការអភិវឌ្ឍន៍វិស័យធនាគារ និងសំណង់នៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែទទួលបានពានរង្វាន់កិត្តិយសថ្នាក់ មហាសិរីវឌ្ឍនៈពីព្រះករុណាព្រះបាទ នរោត្តមសីហនុ ក្នុងឆ្នាំ២០០២ និងទទួលបាន មេដៃស្ថាបនាជាតិថ្នាក់លេខមួយដែលប្រគល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិបតីភាពរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១២។ សម្រាប់ការចូលរួមដ៏សំខាន់ដែលលោកបានធ្វើ និងកំពុងបន្តធ្វើឱ្យមានការឆ្ពោះទៅរកការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកបានទទួលគោរមងារកិត្តិយសជា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវស ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ភោធអគារឥន្ទ្រទេវីនៃរាជ បណ្ឌិតសភាកម្ពុជា។

លោក Teo Meng Poh Philip

អនុប្រធានក្រុមប្រឹក្សាភិបាល

លោក Teo ជានាយករងជាន់ខ្ពស់ ផ្នែកហានិភ័យ នៃក្រុមហ៊ុន FFH។ លោក គ្រប់គ្រងលើផ្នែកហានិភ័យផ្សេងៗរបស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ FFHក្នុងប្រទេសចិន និងឥណ្ឌូចិន។ ក្នុងតួនាទីមួយនេះ លោក Teo ក៏មានទំនួលខុសត្រូវបន្ថែមលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ, សវនកម្ម និងអនុលោមភាពរួមទាំងការកំណត់គោលនយោបាយ និង ក្របខណ្ឌអភិបាលកិច្ច នៃក្រុមហ៊ុនជាច្រើនដែលជាបុត្រសម្ព័ន្ធរបស់ FFH។ លោកក៏ជាអ្នកដឹកនាំហានិភ័យសម្រាប់សកម្មភាពទិញយក និងរួមបញ្ចូលគ្នាផងដែរ (M&A)។ មុនពេលចូលបម្រើការងារជាមួយ FFH, លោកTeo ជានាយកប្រតិបត្តិសវនកម្ម ទៅលើប្រភពដើមរបស់អតិថិជន និងហិរញ្ញវត្ថុសាជីវកម្មនៅធនាគារ Standard Chartered Bank។ លោក Teo បានចាប់ផ្តើមអាជីពជាមួយសាជីវកម្មធនាគារនៅក្រៅប្រទេសចិនដែលមានតួនាទីជាន់ខ្ពស់ទទួលខុសត្រូវចំពោះអតិថិជន នៅក្នុងអាជីវកម្មក្រៅប្រទេសរបស់ធនាគារ ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងសៀងហៃ និងទីក្រុងបាងកក។

Mr. Giang Sovann
លោក Giang Sovann

អភិបាលឯករាជ្យ

លោក Giang ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរបស់ Corporate Governance Atidimy និងជាសមាជិកគណៈកម្មាធិការវិន័យ និងដោះស្រាយបណ្ដឹងរបស់ក្រុមហ៊ុន Public Accourtits Oversight Committee, Accounting & Corporate Regulatory Authority (ACRA) and Singapore ហើយលោកក៏ជានាយកក្រុមហ៊ុន ដែលបានចុះបញ្ជីជាមួយ ទីផ្សារភាគហ៊ុនស័ព្ទ។

លោក Giarg ជានាយកប្រតិបត្តិ Singapore Institute of Directors ជាកន្លែងដែលគាត់ដើរតួនាទី ជាគណៈកម្មាធិការរៀបចំរង្វាន់ សម្រាប់ ក្រុមហ៊ុនសិង្ហបុរី និងជាសហប្រធានគ្រប់គ្រងចាត់ចែងពានរង្វាន់ សម្រាប់ក្រុមហ៊ុនសិង្ហបុរីដែលបានចុះបញ្ជី។ លោកក៏ជាគ្រូបង្ហាត់ លើមុខវិជ្ជាការទទួលខុសត្រូវ និងភារកិច្ចទទួលខុសត្រូវការចុះបញ្ជីភាគហ៊ុនសិង្ហបុរី ស្តីអំពីអភិបាលកិច្ចសាជីវកម្ម។ លោកបានសរសេរអត្តបទជាច្រើនស្តីអំពីក្រុមប្រឹក្សាភិបាល ការគ្រប់គ្រងផ្ទៃក្នុង និងសកម្ម ហើយគាត់បានបម្រើការងារជាអ្នកដឹកនាំឯករាជ្យ ប្រធាននៃគណៈកម្មាធិការសវនកម្ម ប្រធាននៃគណៈកម្មាធិការគ្រប់គ្រហានីភ័យកម្រិតក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការជ្រើសតាំង នឹងគណៈកម្មាធិការវាយតម្លៃ ការ ចុះបញ្ជីរបស់ក្រុមហ៊ុន។

លោក Giang បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ រដ្ឋបាលដោយទទួលបាន លទ្ធផលល្អប្រសើរមកពី University of Ragra ប្រទេសកាណាដា និងលោកជាអ្នកជំនាញគណនេយ្យរបស់ Canadian Institute of Chartered Accountants។ លោកក៏ជាគណនេយ្យករ និងសមាជិករបស់ Singapore Institute of Directors។

Mr. Toch Chaochek
Mr. Toch Chaochek

អភិបាល

លោក តូច ចៅចេក មានបទពិសោធជាង ២១ឆ្នាំ ក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ លោកធ្លាប់បម្រើការងារជាបុគ្គលិក ជាន់ ខ្ពស់និងជានាយកប្រតិបត្តិក្នុងអគ្គនាយកដ្ឋានឥណទាន នៃធនាគារ អេស៊ីលីដា មុនពេលដែលលោកបានចូលបម្រើការងារជាអនុប្រធាន នាយកប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិប្រតិបត្តិការរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករលីមីតធីត ទទួលខុសត្រូវទាំងស្រុងទៅលើ ប្រតិបត្តិការអាជីវកម្មរបស់ គ្រឹះស្ថានមានដូចជា៖ ការគ្រប់គ្រប់សំពាធ ឥណទាន ការកេណ្ឌប្រមូលប្រាក់បញ្ញើរសន្សំ ការអភិវឌ្ឍន៍ អាជីវកម្ម និងការគ្រប់គ្រងសាខា។ ក្រៅពីវិស័យធនាគារ និងហិរញ្ញវត្ថុនេះ លោកធ្លាប់ បម្រើការងារក្នុងវិស័យផលិតកម្មអស់រយៈពេល២ឆ្នាំ ដែលមានតួនាទីជានាយកប្រតិបត្តិទីផ្សារ។ បច្ចុប្បន្ននេះ លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាល របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ផងដែរ ចាប់តាំងពីពេលទិញ គ្រឹះស្ថាននេះមក ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពី សាកលវិទ្យល័យកម្ពុជាក្នុងឆ្នាំ២០០៦ និងបានបញ្ចប់ថ្នាក់ អនុបណ្ឌិតផ្នែកទីផ្សារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាធារណៈក្នុងឆ្នាំ១៩៩៩ ហើយលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររងផ្នែកវិជ្ជា ជីវៈ ច្បាប់ក្នុងឆ្នាំ១៩៩៦ ពីសាកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចផងដែរ ។

លោក តូច ចៅចេក បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្នុងស្រុក និង អន្តរជាតិជាច្រើនលើផ្នែក ធនាគារ និងហិរញ្ញវត្ថុ ដែលភាគច្រើនផ្តោតសំខាន់ទៅ លើ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងការងារ និងការគ្រប់គ្រងហានិភ័យជាដើម…។ល។

លោក Neo Poh Kiat

អភិបាលឯករាជ្យ

លោក NEO មានតួនាទីបច្ចុប្បន្នជានាយកគ្រប់គ្រងក្រុមហ៊ុន Octagon Advisors និង ជាក្រុមប្រឹក្សាភិបាលឯករាជ្យ នៃក្រុមហ៊ុន China Yuchai International Ltd, Capital និងក្រុមហ៊ុន ValueMax Group Ltd។

មុនពេលចូលបម្រើការងារជាទីប្រឹក្សា Octagon Advisors លោកបានបម្រើការក្នុងតួនាទីជាអនុប្រធាននាយកជាន់ខ្ពស់ និងជាមន្រ្តីទំនាក់ទំនងប្រទេសចិន នៃSingapore’s United Overseas Bank (UOB) ។ លោកជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងក្រុមហ៊ុន និងសាជីវកម្មរបស់ធនាគារ UOB ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

មុនពេលចូលបម្រើការងារជាមួយធនាគារ UOB លោកក៏ធ្លាប់បម្រើការងារក្នុងធនាគារ DBS លើមុខតំណែងផ្សេងៗជាច្រើន ដែលមុខតំណែងចុងក្រោយរបស់លោកគឺជានាយកគ្រប់គ្រង និងចាត់ការទូទៅរបស់ធនាគារ DBS សាខាហុងកុង។ ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ជានាយកប្រតិបត្តិ និងជាសមាជិកនៃ គណៈកម្មាធិការនាយក នៃធនាគារ DBS Kwong និងជានាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ DBS Asia Capital Limited ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ DBS ក្នុងទីក្រុងហុងកុង។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតក្រុមហ៊ុន DBS Securities Hong Kong និងក្រោយមកលោកបានក្លាយជានាយកគ្រប់គ្រងនាដើមទសវត្សរ៍៩០។

លោក NEO ទទួលបានបរិញ្ញាបត្រពាណិជ្ជកម្ម (Honours) ពីអតីត សាកលវិទ្យាល័យ Nanyang University ប្រទេសសិង្ហបុរី។