ចំ​ណាប់​​អារម្មណ៍​​របស់​​ប្រ​ធាន​​ក្រុម​​ប្រឹ​ក្សា​​ភិ​បា​ល – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺរាតត្បាតជាសកលកូរីដ១៩ របស់រដ្ឋាភិបាលកម្ពុជា និងការបន្សំខ្លួនក្នុងបរិបទរស់នៅតាមរបៀបថ្មីរបស់ប្រជានជនកម្ពុជា បានធ្វើឱ្យប្រទេសមួយនេះស្ទារនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឡើងវិញក្នុងឆ្នាំ២០២២ ហើយនេះបានឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ច(ផ.ស.ស)ដែលត្រូវបានប៉ាន់ប្រមាណជាង ៥,៦%។ កំណើនលើវិស័យសេវាកម្មបានកើនឡើង៤,៦% ក្នុង ឆ្នាំ២០២២ ដែលនេះរួមចំណែកពីកំណើននៃវិស័យសណ្ឋាគារ និងភោជនីយដ្ឋានមានកំណើនរហូតដល់៣០% ដែលវិស័យនេះបានធ្លាក់ចុះរហូតដល់៣២,២% សម្រាប់ឆ្នាំ២០២០ និង៣៩,៥%ក្នុង ឆ្នាំ២០២១។ វិស័យផ្សេងទៀតដែលជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិ គឺវិស័យឧស្សាហកម្មក្នុងឆ្នាំ២០២២ វិស័យនេះមានកំណើន៨,៣%​ ហើយកំណើននេះត្រូវបានរួមចំណែកពីការកើនឡើងនៃវិស័យវាយនភណ្ឌនិងកាត់ដេរ១០,៨% និងវិស័យមិនមែនវាយនភណ្ឌនិងកាត់ដេរ១២,២%ក្នុងឆ្នាំ២០២២ផ្នែកកសិកម្មក៏ត្រូវបានមើលឃើញថាមាកំណើនតិចតួចប៉ុណ្ណោះ។ ប្រទេសកម្ពុជាក៏ដូចបណ្តាប្រទេសនានាដែលមានការកើនឡើងនៃអតិផរណារហូតដល់៥,៣% ក្នុងឆ្នាំ២០២២។

ការអូសបន្លាយនសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបន្តជាសម្ពាធដល់អតិផរណាជាលទ្ធផលដល់ការដំឡើងអត្រាការប្រាក់ពីធនាគារកណ្ដាលនៃសហរដ្ឋអាមេរិក ហើយធ្វើឱ្យតម្លៃរូបិយវត្ថុដុល្លារកើនឡើង។ ទោះបីជាមានកឮប្រឈមទាំងនេះពីខាងក្រៅក្តី ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាមានកំណើនជាង៥,៦%សម្រាប់ឆ្នាំ២០២៣។ ដោយការបន្ធូរបន្ថយពីគោលនយោបាយគ្មានកូវីដ១៩របស់ប្រទេសចិន កម្ពុជាត្រូវបានរំពឹងថាមានកំណើនទេសចរណ៍បរទេស និងលំហូរមូលធនមកក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២៣ វិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើងក្នុងរង្វង់៥,៩% ដែលកំណើននេះថមថយជាងឆ្នាំ២០២២(៨,៣%) ដែលនេះបណ្ដាលមកពីតម្រូវការធ្លាក់ចុះពីសហភាពអឺរ៉ុប និងសហរដ្ឋអាមរិក។ វិស័យកសិកម្មរំពឹងថានឹងមានកំណើន១,១%។ ប៉ុន្តែវិស័យសំណង់ និងអចលនទ្រព្យត្រូវបានព្យាករណ៍មានសន្ទុះយឺតយ៉ាវ ជាមួយនឹងកំណើន១,៧% សម្រាប់វិស័យសំណង់ និង ១,២% វិស័យអចលនទ្រព្យ។

ក្នុងកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសសេសធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារកម្ពុជាទាំងមូលនៅបន្តមានភាពធន និងរឹងមាំហើយទទួលបានទំនុកចិត្តពិសាធារណៈជនទូទៅ។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារកម្ពុជាទាំងមូលមានកំណើន១២,៦%ក្នុង ឆ្នាំ២០២២ ដែលក្នុងនោះគ្រឹះស្ថានធនាគារមានកំណើន១០,៤% និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានកំណើន១៨,៥%។ ចំពោះតម្រូវការឥណទានសម្រាប់អតិថិជនបានកើនឡើង១៨,៩% សម្រាប់ប្រព័ន្ធធនាគារទាំងមូល ដែលគ្រឹះស្ថានធនាគារមានកំណើន១៩,៥% និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានកំណើន២១,៤%។ ជាផ្នែកមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងជួយជម្រុញនូវកំណើនបរិយាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាដែលទាំងនេះត្រូវ បានឆ្លុះបញ្ចាំងតាមរយៈការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការណ៍ជាមួយគ្រឹះស្ថានក្នុងវិស័យនេះជាង២,៧លានសម្រាប់គណនីសន្សំនិងជាង២,១លានសម្រាប់គណនីកម្ចី។ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩មក ទ្រព្យសកម្មនៃវិស័យមីក្រូហិរញ្ញវត្ថុនៅបន្តមានកំណើនក្នុងរង្វង់១៨% ហើយត្រូវបានសម្គាល់ឃើញថាមានកំណើនជាង៣០% មុនការរីករាលដាលនៃជំងឺកូវីដ១៩។ ឥណទាននៃវិស័យមីក្រូហរិញ្ញវត្ថុត្រូវបានផ្ដល់ទៅតាមវិស័យសេដ្ឋកិច្ចសំខាន់ៗមានជាអាទិ៍៖ វិស័យជួញដូរនិងពាណិជ្ជកម្មមាន ២៣,៣% វិស័យកសិកម្មមាន១៧,៨% វិស័យសេវាកម្មមាន១៣,៦% ឥណទានសម្រាប់ប្រើប្រាស់គ្រួសារមាន ៣៣,២% និងវិស័យផ្សេងៗ ទៀតជាង១២,១%។ ការដំឡើងថ្លៃហិរញ្ញវត្ថុពីធនាគារកណ្ដាលនៃសហរដ្ឋអាមេរិក បានធ្វើឱ្យតម្លៃនរូបិយវត្ថុដុល្លារមានភាពរឹងមាំ និងធ្វើឱ្យមានការកើនឡើងផងដែរនៃការចំណាយថ្លៃដើមហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនានា។ អត្រាការប្រាក់នៃប្រាក់បញ្ញើ និងសន្សំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានកើនឡើងក្នុងឆ្នាំ២០២២ ពោលគឺ៩,២%ប្រចាំឆ្នាំសម្រាប់ប្រាក់រៀល និង៨,៥% ប្រចាំឆ្នាំសម្រាប់ប្រាក់ដុល្លារអាមេរិក។

សម្រាប់លទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២២នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ទទួលបានប្រាក់ចំណេញសុទ្ធចំនួន៣,២៥លានដុល្លារអាមេរិក ដែលមានកំណើន២០%ធៀបនឹងឆ្នាំ២០២១ ខណៈពេលដែលទ្រព្យសកម្មសរុបកើនឡើងទៅដល់៨១,៩៨លានដុល្លារអាមេរិកស្មើនឹង១០%នៃអត្រាកំណើនប្រចាំឆ្នាំ។ ចំពោះអនុបាតប្រាក់ចំណញធៀប និងទ្រព្យសកម្ម(ROA)ទទួលបាន៤,០% និងអនុបាតប្រាក់ចំណេញ ធៀបនឹងដើមទុន(RCE)មាន១៦,២% សម្រាប់ឆ្នាំ២០២២។ ទើបនឹងត្រឡប់មកប្រក្រតីភាពសង្គមបន្ទាប់ពីជំងឺរាតត្បាតជាសកល កូវីដ១៩ខណៈពេលដែលស្ថានភាពអាជីវកម្មនៃស័យមួយចំនួនមិនទាន់បានស្ដារឡើងវិញផងនោះ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានបង្ក ជាភាពតានតឹងសារជាថ្មីដល់ពិភពលោក។ ជាមួយនឹងអតិផរណា និងតម្រូវការធ្លាក់ចុះក្នុងវិស័យឧស្សាហកម្មនាំចេញ បន្តធ្វើឱ្យចំណូលប្រជាជនមានភាពតានតឹងជាពិសេសប្រជាជនដែលមានចំណូលទាប។ ក្នុងឆ្នាំ២០២២អត្រាឥណទានមិនដំណើរការរបស់វិស័យធានាគារ និងហិរញ្ញវត្ថុមានការកើនឡើងក្នុងនោះវិស័យធនាគារមាន៣,១% និងមីក្រូហិរញ្ញវត្ថុមាន២,៥%ហើយអត្រាឥណទានមិនដំណើរការរបស់ ហ៊្វូណនមាន៣,៤២%។ ទោះបីជាអត្រាការប្រាក់ជាសកលមានការកើនឡើង ហ្វូណននៅបន្តរក្សាអត្រាការប្រាក់ដដែល ដូចបានចង ក្នុងកិច្ចព្រមព្រៀងឥណទានជាមួយអតិថិជន ទោះបីជាគ្រឹះស្ថានមួយចំនួនបានធ្វើការដំឡើងអត្រាការប្រាក់ពីអតិថិជនក៏ដោយ។ ជាគ្រឹះស្ថានម៉ាក្រូហិរញ្ញវត្ថុដែលលើកកម្ពស់ជីវភាពរស់នៅ និងភាពជោគជ័យដល់ប្រជាជនកម្ពុជា អ្វីដែលយើងបានធ្វើក្នុងគ្រាលំបាក សម្រាប់អតិថិជនរបស់យើងដូចជាការផ្តល់ការអនុគ្រោះសម្រាប់ ឥណទានរៀបចំឡើងវិញទាំងក្នុងស្ថានភាពកូវីដ១៩ និងមិនមែនកូវីដ១៩ ការមិនដំឡើងអត្រាការប្រាក់ដល់អតិថិជន ទោះបីជាអត ការប្រាក់គោលពិភពលោកមានការកើនឡើងក្តី យើងរំពឹងថាអតិថិជន របស់យើងបន្តមានភាពជន ហើយងើបឡើងវិញពីស្ថានភាពនេះ និង មានភក្តីភាពជាមួយគ្រឹះស្ថាន ដែលយើងមានជំនឿថាភាពជោគជ័យ របស់អតិថិជន ជាភាពជោគជ័យរបស់ ហ្វូណន ផងដែរ។

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណដល់ អតិថិជននិយ័តករ ដៃគូសហការ ម្ចាស់កម្ចី បុគ្គលិក និងភាគទុនិកទាំងអស់សម្រាប់ ការគាំទ្រ សហការ ផ្ដល់ទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងសម្រាប់ ហ្វូណនមីក្រូហិរញ្ញវត្ថុ ឱ្យសម្រេចបានសមិទ្ធផលជាច្រើន នាឆ្នាំកន្លងមក។ ហ្វូណនមីក្រូហិរញ្ញវត្ថុ វេជ្ញាចិត្តសម្រេចឱ្យបាននូវ ចក្ខុវិស័យរយៈពេលវែងរបស់ខ្លួនជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ និងភាពជោគជ័យ ដល់ប្រជាពលដ្ឋកម្ពុជា” និងបេសកកម្មផ្ដល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលមានលក្ខណៈ សាមញ្ញ ងាយស្រួល សេវារហ័ស និងប្រតិបត្តិតាមច្បាប់ បញ្ញត្តិ នានា”។ ដូច្នោះសូមបន្តនូវកិច្ចគាំទ្ររបស់លោកអ្នកនាឆ្នាំខាងមុខ បន្តទៀត។

សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ ចម្រើនរុងរឿង ដល់លោកអ្នកកុំបីឃ្លៀងឃ្លាតឡើយ។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល