ទស្សនវិស័យ និងបេសកកម្ម – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ

ទស្សនវិស័យ

ជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេ ជួយលើកកម្ពស់ជីវភាព​រស់នៅនិងភាពជោគជ័យដល់ពលរដ្ឋកម្ពុជា។

បេសកកម្ម

ផ្តល់នូវផលិតផល និង​សេវា​កម្មហិ​រញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​ដែល​មាន​​លក្ខណៈ​​សាមញ្ញ ងាយ​​ស្រួល សេ​វា​​រហ័ស និង​ប្រតិប​ត្តិតាម​ច្បាប់ ប្បញ្ញត្តិ​នា​នា។

គុណតម្លៃ

  • ទំនុកចិត្ត

    ជាដៃគូផ្តល់ទំនុកចិត្តដល់ភាពជោគជ័យរបស់ភាគីពាក់ព័ន្ធ។ យើងមានសេចក្តីជឿជាក់ខ្ពស់ ចំពោះបុគ្គលិកគ្រប់រូបដើម្បីរួមចំណែកក្នុងការស​​ម្រេ​​ចគោលដៅរួម​ជាមួយ ហ្វូណន។

  • គណនេយ្យភាព

    យើងលើកទឹកចិត្តដល់ និយោជិតគ្រប់រូបឱ្យមានការចូលរួម កា​រ​ផ្តួចផ្តើមគំនិត និងតម្លាភាព ដើម្បីបន្តកែលម្អ អភិវឌ្ឍ  ផលិតផល​ សេវាកម្ម និងដំណើរការប្រតិបត្តិការបស់យើង។

  • សហគ្រិនភាព

    យើងជាម្ចាស់នៃសកម្មភាព ដោយភាពឧស្សាហ៍ ព្យាយាម និងភាព​ស្មោះត្រង់របស់យើង ។

  • សីលធម៌

    យើងមានទំនួលខុសត្រូវក្នុងសង្គមយ៉ាងម៉ឹងម៉ាត់។ យើង​ប្រកាន់​ខ្ជាប់ខ្ពស់​បំផុត​​នូវសីលធម៌​សង្គម និង​បទដ្ឋាន​ក្រម​សីលធម៌ ​វិជ្ជាជីវៈ ចំពោះគ្រប់ទង្វើលទាំង​ក្នុង និងខា​​​ង​ក្រៅ​ស្ថាប័ន។