សន្ទ​​រក​ថា​​របស់​​ប្រ​ធា​ន​នា​យ​ក​ប្រ​តិ​ប​ត្តិ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩ ដែលតំបន់សក្តានុពលមួយចំនួនដូចជាទីក្រុងភ្នំពេញ តំបន់ជាយក្រុង និងក្រុងសៀមរាបត្រូវបានបិទខ្ទប់ជាញឹកញាប់។ អាជ្ញាធរបានបន្តមានវិធានាការរឹតបន្តឹង និងបានអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងកូដ១៩ជាបន្តបន្ទាប់រហូតដល់ត្រីមាសទីបួននៃឆ្នាំ២០២១។ អរគុណដល់ធនាគារជាតិនៃកម្ពុជា សម្រាប់កម្មវិធីផ្តល់ការអនុគ្រោះលើឥណទានរៀបចំឡើងវិញ ដើម្បីគាំទ្រដល់គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុបន្តជួយដល់អតិថិជនរបស់ខ្លួនដែលរងផល់ប៉ះពាល់ពីកូវីដ១៩។ កម្មវិធីផ្ដល់ការអនុគ្រោះលើឥណទានរៀបចំឡើងវិញនេះ ត្រូវបានបិទបញ្ចប់ត្រឹមពាក់កណ្ដាលឆ្នាំ២០២២។ ទើបមានភាពធូរស្បើយពីការរីករាលដាលដាសកលនៃជំងឺកូដ១៩ ខណៈពេលដែលវិស័យសំខាន់ៗមួយចំនួនដែលទ្រទ្រង់សេដ្ឋកិច្ចមិនទាន់ត្រូវបានងើបឡើងវិញផងនោះ ពិភពលោកទាំងមូលហាក់ត្រូវបានស្ថិតក្នុងសម្ពាធឡើងវិញដោយឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ ទប់ទល់ទៅនឹងការកើនឡើងនៃអតិផរណា អ្នកបង្កើតគោលនយោបាយមួយចំនួនបានដំឡើងអត្រាការប្រាក់។ ទាំងនេះបានបន្តឱ្យចំណូលប្រជាជនមានភាពតានតឹងខណៈពេលដែលយើងមើលឃើញពីនិន្នាការនៃការកើនឡើងនៃផលប័ត្រឥណទានមិនដំណើរការរបស់ វិស័យធនាគារមាន៣,១% និងវិស័យម៏ហិរញ្ញវត្ថុមាន ២,៥% ហើយហ្វូណនមីក្រូហិរញ្ញវត្ថុមាន៣,៤%។

យើងមានរយៈពេលជាង៦ឆ្នាំហើយ បន្ទាប់ពីគ្រឹះស្ថានត្រូវបានផ្ទេរភាគទុនិកមកធនាគារបណ៏យ៍កម្ពុជា ក.អ ហើយទ្រព្យសកម្មរបស់យើងបាននឹងកំពុងមានកំណើនជាប្រចាំឆ្នាំ។ នាបំណាច់ឆ្នាំ២០១៦ ទ្រព្យសកម្មសរុបរបស់យើងមានចំនួន១២លានដុល្លារអាមេរិក និងមានកំណើនដល់៨២លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។ មុនការផ្ទុះឡើងជាសកលនៃជំងឺកូវីដ១៩កំណើនជាមធ្យមប្រចាំឆ្នាំរបស់គ្រឹះសា្ថនមាន៦៩% ហើយកំណើននេះមាន១១,៤%, បន្ទាប់ពីកូវីដ១៩។ ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទទួលបានចំណាត់ថ្នាក់ទី៣លើទ្រព្យសកម្មធំជាងគេ និងជាគ្រឹះស្ថានទី១ ដែលមានបណ្តាញប្រតិបត្តិការសាខាទូទាំងប្រទេសកម្ពុជាក្នុងចំណោមគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ-សន្សំ។ ជាមួយនឹបណ្ដាញប្រតិបត្តិការសាខា និងភាពដាដៃគូនានា ហ្វូណនអាចផ្តល់សេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនគោលដៅប្រកបដោយសក្តានុពលជាពិសេសក្រុមអ្នកមានចំណូលទាបក្នុងសហគមន៍។ ក្នុងឆ្នាំ២០២២ ផលប័ត្រឥណទានសរុបរបស់គ្រឹះស្ថានមានចំនួន៧៧,៩៩លានដុល្លារអាមេរិកជាមួយនឹងកំណើនឥណទាន៨% ហើយទទួលបានប្រាក់ចំណេញសរុបចំនួន៣,២៥លានដុល្លារអាមេរិក ដែលមានកំណើនជាង២០%ធៀបនឹងឆ្នាំ២០២១។ ហ្វូណនទទួលបានអនុបាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម(ROA) មាន៤,០% និងអនុបាតប្រាក់ចំណេញធៀបនឹងដើមទុន(ROE) មាន១៦,២% ដែលវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលមានអត្រាប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម (ROA)៣% និងអត្រាប្រាក់ចំណេញធៀបនឹងដើមទុន(ROE) ១៣,៦% ហើយទាំងនេះបានឆ្លុះបញ្ចាំងពីការប្រើប្រាស់ទ្រព្យសកម្ម និងដើមទុនប្រកបដោយប្រសិទ្ធិភាពរបស់ហ្វូណន។

ជាមួយនឹងនិន្នាការនៃសន្ទុះអាជីវម្មរបស់គ្រឹះស្ថានហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ីនៅដើមឆ្នាំ២០២៣នេះគ្រឹះស្ថានទទួលបានពានរង្វាន់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរីកចម្រើនលឿនជាងគេក្នុងប្រទេសកម្ពុជា ក្នុងកម្មវិធីពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុសកលឆ្នាំ២០២៣។

ការអនុវត្តន៍នូវដំណើរការផ្តល់ឥណទានតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈប្រព័ន្ធវាយតម្លៃប្រាក់កម្ចី (Loan Origination System LCS) ដែលត្រូវបានអភិវឌ្ឍន៍រួចរាល់នោះ ហ្វូណនបានដាក់ឱ្យដំណើរការគ្រប់សាខារបស់ខ្លួនក្នុងឆ្នាំ២០២២។ ជាមួយនឹងដំណើរការស្វ័យប្រវត្តិ ការវាស់វែងនៃលក្ខខ័ណ្ឌឥណទានដូចបានកំណត់ក្នុងប្រព័ន្ធ និងការធ្វើសមាហរណកម្មនៃប្រព័ន្ធខាងក្នុង និងខាងក្រៅស្ថាប័ន (Credit Bureau Cambodia, CBC) ទាំងអស់នេះនឹងធ្វើឱ្យដំណើរការផ្តល់ឥណទានបានរហ័សជាងមុនព្រមទាំងកាត់បន្ថយកំហុសក្នុងការអនុវត្តន៍របស់ប្រតិបត្តិការផងដែរ។ មន្ត្រីឥណទានរបស់យើងកំពុងប្រើប្រាស់ថេបប្លែត (Tablet) ជំនួសឱ្យការប្រើប្រាស់ទម្រង់ជាក្រដាសក្នុងការទទួលសំណើរ និងសិក្សាកម្ចីដល់អតិថិជន។ ហ្វូណនបានធ្វើការវិនិយោគប្រព័ន្ធទំនាក់ទំនងអតិថិជន (Contact Center System) ក្នុងឆ្នាំ២០២២ ដើម្បីធ្វើឱ្យកាន់តែប្រសើរក្នុងការគ្រប់គ្រងលើការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងការគ្រប់គ្រងលើការទទូល និងដោះស្រាយបណ្តឹងអតិថិជន។ ការបង្កើតនូវទម្រង់តែមួយដែលបញ្ចូលប្រព័ន្ធនៃបណ្តាញទំនាក់ទំនងសង្គមនានារបស់ហ្វូណនភ្នាក់ងារបម្រើសេវាកម្មអតិថិជនរបស់យើងអាចកត់ត្រា និងឆ្លើយតបទៅកាន់អតិថិជនគោលដៅជាមួយនឹងគុណភាពសេវាកម្មប្រសើរឡើង។ ជាការយកចិត្តទុកដាក់លើតម្រូវការអតិថិជន ហ្វូណប្តេជ្ញាផ្តល់ឱ្យអតិថិជនគោលដៅនូវបទពិសោធន៍ល្អៗជាមួយគ្រឹះស្ថានជាបន្តបន្ទាប់ៗនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំរបស់យើងសម្រាប់សកម្មភាពទំនួលខុសត្រូវសង្គម(CSR)២០២២នេះ យុទ្ធនាការអប់រំហិរញ្ញវត្ថុគឺជារបៀបវារៈដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិលើកកម្ពស់បរិយាប័នហិរញ្ញវត្ថុ២០១៩-២០២៥ក្នុងផ្នែកយុទ្ធនាការផ្សព្វផ្សាយអំពីការអប់រំហិរញ្ញវត្ថុ។ ក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជានេះត្រូវបានបញ្ចាក់ពីតួនាទីរបស់ប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុក្នុងកិច្ចការងារយុទ្ធនាការអប់រំហិរញ្ញវត្ថុ។ ក្រៅពីការអនុវត្តន៍លើតម្លាភាពថ្លៃសេវា និងអត្រាការប្រាក់ និងផ្នែកមួយចំនួននៃគោលការណ៍ការពារអតិថិជន ហ្វូណនធ្វើការអនុវត្តន៍លើការអប់រំហិរញ្ញវត្ថុដល់អតិជន និងគ្រួសារអតិថិជនរបស់ខ្លួនលើប្រធានបទ “ចំណេះដឹងមូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ។ យើងបានធ្វើការបោះពុម្ភកូនសៀវភៅអប់រំហិរញ្ញវត្ថុជាង ២៥,០០០ក្បាល សម្រាប់ចែកជូន និងបង្រៀនដល់អតិថិជន និងគ្រួសារអតិថិជន។ បុគ្គលិកដែលពាក់ព័ន្ធត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលដើម្បីធានាបាននូវការចែករំលែកបន្តលើខ្លឹមសារអប់រំហិរញ្ញវត្ថុដល់សហគមន៍ស្របតាមការរំពឹងទុករបស់គណៈគ្រប់គ្រង។ ហ្វូណនបាននឹងកំពុង សហការជាមួយក្រុមហ៊ុនសុវណ្ណភូមិឡាយ៍ចាប់តាំងពីឆ្នាំ២០២១ លើអាជីវកម្មប៊េងការសូរេនក្នុងទម្រង់ណែនាំអតិថិជនក្នុងគោលបំណងការពារអតិថិជន។ គិតត្រឹមឆ្នាំ២០២២ ផលប័ត្រឥណទានចំនួន៣៥% ទទួលបានការការពារធានារ៉ាបរង់អាយុជីវិត។ ជាគ្រឹះស្ថានដែលជួយលើកកម្ពស់ជីវភាពរស់នៅ និងភាគជោគជ័យរបស់ប្រជាជនកម្ពុជា អ្វីដែលហ្វូណនបានគ្រាំទ្រដល់អតិថិជនក្នុងគ្រាលំបាករួមមានការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ ក្នុងស្ថានភាពកូវីដ ឬមិនមែនកូរីដការរក្សារនូវអត្រាការប្រាក់ដដែលខណៈពេលដែលអត្រាការប្រាក់សកលបានកើនឡើងហ្វូណនរំពឹងថាអតិថិជន របស់យើងនឹងមានភាពធនមានស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មប្រសើរឡើងវិញ ហើយបន្តមានភក្ដីភាពជាមួយគ្រឹះស្ថានដែលយើងមានជំនឿថាភាពជោគជ័យរបស់អតិថិជន គឺជាភាពជោគជ័យរបស់ហ្វូណន។ ជាទិសដៅសម្រាប់ហ្វូណន មីក្រូហរិញ្ញវត្ថុ ភីអិលស៊ី ដើម្បីពង្រឹងសមត្ថភាពប្រមូលប្រាក់កម្ចីប្រព័ន្ធប្រមូលប្រាក់កម្ចីកំពុងធ្វើការអភិវឌ្ឍន៍ឡើង និងមានផែនការដាក់ឱ្យអនុវត្តន៍ក្នុងឆ្នាំ២០២៣។

ជាចុងក្រោយយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅសម្រាប់កិច្ចគាំទ្រកន្លងមកពីអតិថិជន ( និយ័តករភាគទុនិក គ្រប់ដៃគូសហការ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់។ ហើយយើងខ្ញុំមានជំនឿថាប្រសិនបើគ្មានការគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់នេះទេ ហ្វូណនមិនអាចទទួលបានជោគជ័យមកដល់ថ្ងៃនេះឡើយ។

ជាថ្មីម្តងទៀត យើងខ្ញុំសូមអរគុណ និងរងចាំការគាំទ្រយ៉ាងពេញ ទំហឹងនៅឆ្នាំបន្តបន្ទាប់ទៀត។
សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យសេរីមង្គលវិបុលសុខ ចម្រើនរុងរឿង ដល់លោកអ្នកកុំបីឃ្លៀងឃ្លាតឡើយ។

លោក ឃូ ប៊ុនទ្រី
ប្រធាននាយកប្រតិបត្តិ