សាខាស្រុកកំពង់ត្រឡាច – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

អ្នកស្រី កុល រុំ​ សព្វថ្ងៃរស់នៅភូមិតាំងគ្រួសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។  គាត់គឺជាអតិថិជន​ ដែលទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីបានប្រើប្រាស់ប្រាក់កម្ចីជាមួយ ហ្វូណន។

បច្ចុប្បន្ន គាត់បាននឹងកំពុងប្រើប្រាស់កម្ចីជាមួយហ្វូណនចំនួន៤វគ្គកម្ចី ពោលគឺចាប់ពីឆ្នាំ២០១៧ មកម្លះ។​ វគ្គកម្ចីលើកទីមួយដែលគាត់ទទួលបានចំនួន២,០០០ដុល្លារអាមេរិកហើយបន្តកើនឡើងរហូតដល់វគ្គកម្ចីទី៤ គឺទទួលបានកម្ចីចំនួន៤០,០០០,០០០រៀល ដោយការប្រើប្រាស់ទុន ទៅលើការបើកហាងលក់ការហ្វេមួយកន្លែង​ និងបន្ថែមទុនក្នុងការលក់សម្លៀកបំពាក់ និងឥវ៉ាន់ចាប់ហួយផ្សេងៗ។ បច្ចុប្បន្នកូនស្រីរបស់គាត់ជាអ្នកគ្រប់គ្រងអាជីវកម្មនេះ។  តាមរយៈនៃប្រភពចំណូលពីអាជីវកម្ម ពួកគាត់ទទួលបានប្រាក់ចំណូល សម្រាប់ការបង់ប្រាក់កម្ចីជាមធ្យមប្រចាំខែ ១,០០០,000រៀល (មួយលានរៀល) ហើយ​ប្រាក់ដែលនៅសល់ពីការងបង់ គឺពួកគាត់យកទៅធ្វើការវិនិយោគផ្សេងៗ សម្រាប់អនាគត់គ្រួសារ និងកូនៗរបស់គេ។​ អ្វីដែលធ្វើអោយគាត់សម្រេចចិត្តបន្ត ប្រើប្រាស់កម្ចីជាមួយហ្វូណនជាច្រើនវគ្គគឺ ការទទួលបានបទពិសោធ នៃសេវាកម្មល្អពីបុគ្គលិករបស់ហ្វូណន។

Add Comment

Your email address will not be published. Required fields are marked *

18 − 10 =