កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៥ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ទីឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ នៃក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថាន។ គណៈគ្រប់គ្រងជាន់ខ្ពស់ បានលើកឡើងនូវលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម ព្រមទាំងដំណោះស្រាយនានា ដើម្បីជាទិសដៅ និងត្រីវិស័យក្នុងការអនុវត្តន៍បន្ត។ ក្នុងវប្បធម៌នៃការចែករំលែក គ្រឹះស្ថានមានឱកាសចូលរួមជាមួយធនាគារប្រៃសណីយ៍កម្ពុជា ក.អ ទទួលបាននូវការចែករំលែកទស្សនៈទានលើ សារៈសំខាន់នៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត(Digitalization & AI)ក្នុងវិស័យធនាគារ និង និតីវិធីច្បាប់លើការដោះស្រាយបំណុល។ អង្គពិធីត្រូវបានបិទបញ្ចប់វេលាម៉ោង៥ ល្ងាចក្នុងថ្ងៃដដែលក្រោមបរិយាកាសស្និទ្ធស្នាលក្រៃលែង និងប្រកបដោយក្តីរំពឹងខ្ពស់នៃលទ្ធផលដែលនឹងសម្រេចបានក្នុងឆ្នាំ២០២៥នេះ។