
- March 7, 2025
- |Uncategorized
ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន បានរៀបចំទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”។ គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានបាននឹងកំពុងមានបុគ្គលិកបម្រើការជាស្រ្តីក្នុងគ្រឹះស្ថានជិត៣០% នៃបុគ្គលិកសរុប។ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងទីផ្សារការងារបានជួយពង្រឹងសមភាពយែនឌ័រតាមរយៈ ១. ការធានាឱ្យស្ត្រីមានឱកាសស្មើគ្នាក្នុងការងារ និងការអភិវឌ្ឍន៍ជំនាញ ២. ការប្រយុទ្ធប្រឆាំងនឹងការរើសអើងផ្អែកលើយែនឌ័រ និងការរំលោភសិទ្ធិ។
យើងទំាងអស់គ្នា ទាំងបុរសនិងស្ត្រី រួមចំណែកគាំទ្រ និងពង្រឹងសមភាពយែនឌ័រក្នុងសង្គមរបស់យើង។





























