- January 9, 2025
- |Uncategorized
សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ គណៈគ្រប់គ្រងនៃគ្រឹះស្ថាន បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទំាងបន្តជម្រុញលើកទឹកចិត្តនូវការអនុវត្តន៍សូចនាករថ្មីៗ ដែលត្រូវផ្តោតសម្រាប់ឆ្នាំ២០២៥នេះ និងអភិវឌ្ឍសមត្ថភាពបន្ថែមជាប្រចាំ ដើម្បីត្រៀមទទួលយកនូវកាលានុវត្តភាពនានាស្របតាមទិសដៅនៃភាពរីកចម្រើនរបស់គ្រឹះស្ថាន។
ក្នុងឱកាសនេះផងដែរ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំសកម្មភាពក្រុម(Team Building) និងការកម្សាន្តនានា ដើម្បីកសាងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្ថាប័នទំាងពីរប្រកបដោយភាតរភាព។