សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទ២ ឆ្នាំ២០២២ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

គណៈគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទ២ ឆ្នាំ២០២២ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នាទឹកដីអង្គរនៃខេត្តសៀមរាប។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ហ្វូណនមីក្រូហិរញ្ញវត្ថុ និងធនាគារប្រៃសណីយ៍កម្ពុជាក.អ បានបង្កើតនូវសកម្មភាពក្រុមផ្សេងៗរួមមាន៖ ការលេងបាល់ទាត់មិត្តភាព និងការជិះកង់ជាក្រុម ក្នុងគោលបំណង កសាងទំនាក់ទំនងល្អ និងការបង្ហាញនូវអត្តសញ្ញាណរបស់អង្គភាពទាំងពីរទៅកាន់សាធារណជនផងដែរ។