សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២០ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

នៅថ្ងៃទី០៦ ខែ​កុម្ភៈ ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ នៅសណ្ឋាគារឯករាជ្យ​ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក ឃូ ប៊ុនទ្រី ដែលជាប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងកិច្ចចាប់ផ្តើមនៃអង្គមហាសន្និបាតថា៖ “បើទោះបីជាស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាមានឳនភាព ដែលទទួលរងផលប៉ៈពាល់ពីជំងឺកូវីត​១៩ ហើយវា​បន្តរាតត្បាតជាសកលក៏ដោយ ក៏គ្រឹះស្ថាន រក្សាបាននូវប្រាក់ចំណេញតាមការរំពឹងទុក​។ គិតត្រឹមបំណាច់ឆ្នាំ២០២០នេះ ទ្រព្យសកម្ម របស់គ្រឹះស្ថានបានកើនឡើងរហូតដល់៦២.២៧លានដុល្លារអាមេរិក។”

ហ្វូណនគឺជាគ្រឹះស្ថានមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ទៃផ្សេងទៀត (ដោយមិនរាប់បញ្ជូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ) មានបណ្តាញប្រតិបត្តិការសាខាច្រើនជាងគេរហូតដល់៥១សាខា ដែលគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជារហូតដល់កម្រិតខេត្ត និងស្រុក នៃតំបន់សក្តានុពលនានា​ ហើយមានផលប័ត្រឥណទានច្រើនជាងគេលំដាប់ទីពីរ។ ទិសដៅក្នុងរយៈមធ្យមខាងមុខគ្រឹះស្ថាន មានមហិច្ចតាអាជីវកម្ម កម្លាយខ្លួនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ។