ពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ក្រុមហ៊ុន តារាផេ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
Official Signing Ceremony
  • September 12, 2019
  • | 514
  • 0

ភ្នំពេញ-នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែ បុស្ស ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ក្រុមហ៊ុន តារាផេ ដើម្បីឲ្យអតិថិជនរបស់ខ្លួន ធ្វើការទូទាត់ប្រាក់សំណងកម្ចី និង បើកប្រាក់កម្ចីតាមរយៈភ្នាក់ងារ តារាផេ ច្រើនជាង២.៧០០កន្លែងទូទាំងប្រទេស។​ លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ របស់ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានមានមតិក្នុងពិធីនេះថា តាមរយៈការធ្វើសហប្រតិបត្តិការភាពជាដៃគូនេះ ពិតជាបានឆ្លុះបញ្ចំងនូវអ្វីដែល ហ្វូណន បាន​នឹងកំពុងឆ្លើយតបជាមួយអតិថិជនរបស់ខ្លួនដូចបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ស្តី ពីបេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលមាន លក្ខណៈសាមញ្ញ ងាយស្រួល សេវារហ័ស និងប្រតិបត្តិតាមច្បាប់ ប្បញ្ញតិ្ត​នានា ”.

Add Comment

Your email address will not be published. Required fields are marked *

9 − 3 =