តើមានអ្វីថ្មី – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

រង្វាន់មន្ត្រីឥណទាន (ជុំទី២) និងរង្វាន់អាជីវកម្មប៊េងកាសូរេន ២០២៣

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ គណៈគ្រប់គ្រង នៃហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធកម្មវិធី “រង្វាន់មន្ត្រីឥណទាន២០២៣ (ជុំទី២) និងរង្វាន់អាជីវកម្មប៊េងកាសូរេន ដែលមានជ័យលាភីមន្ត្រីឥណទាន និងនាយកសាខាមកពីបណ្តាសាខាទូទាំងប្រទេសកម្ពុជា។ សូមអបអរសាទរ និងសូមទទួលបានសេចក្តីរីករាយ និងសុខសុវត្ថិភាពក្នុងដំណើរកម្សាន្តនេះ ។

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីឥណទាន ប្រចាំឆ្នាំ នៃហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី០៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីឥណទានប្រចាំឆ្នាំ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីពង្រឹងការងារនិងទំនួលខុសត្រូវ គណនេយ្យភាព ផលិតភាព និងការអនុវត្តន៍គោលនយោបាយរបស់គ្រឹះស្ថាន។ វគ្គបណ្តុះបណ្តាលនេះនឹងត្រូវធ្វើឡើងគ្រប់ភូមិភាគនៃគ្រឹះស្ថាន ដោយចាប់ផ្តើមពីភូមិភាគភ្នំពេញ។ ក្នុងឳកាសនេះផងដែរ ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន បានចូលរួមលើកទឹកចិត្ត សួរសុខទុក្ខគ្រប់បុគ្គលិកដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះប្រកបដោយភាពស្និទ្ធិស្នាលក្រៃលែង ព្រមទាំងបន្តជម្រុញកិច្ចខិតខំប្រឹងប្រែងបន្តទៀតប្រកបដោយផលិតភាពខ្ពស់។

រង្វាន់មន្ត្រីឥណទាន ឆ្នាំ២០២៣

នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ គណៈគ្រប់គ្រង នៃហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធកម្មវិធី “រង្វាន់មន្ត្រីឥណទាន២០២៣ (ជំទី១)” ដែលមានជ័យលាភីមន្ត្រីឥណទាន មកពីបណ្តាសាខាទូទាំងប្រទេសកម្ពុជា។ សូមអបអរសាទរ និងសូមទទួលបានសេចក្តីរីករាយក្នុងដំណើរកម្សាន្តនេះ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ផ្តល់រង្វាន់ប្រចាំឆ្នាំដល់សាខាឆ្នើម និងនាយកដ្ឋានដែលមានការវាយតម្លៃសវនកម្មផ្ទៃក្នុងល្អ

១.​ សាខាមានកំណើនឥណទាន និងអតិថិជនខ្ពស់បំផុត ២.សាខាមានប្រាក់ចំណេញខ្ពស់បំផុត ៣. សាខាមានគុណភាពឥណទានល្អ ៤. សាខាអនុវត្តផែនការល្អបំផុត ៥. សាខាដែលអនុវត្តអាជីវកម្មធានារ៉ាប់រងល្អបំផុត ៦. នាយកដ្ឋាន/សាខាទទួលបានរង្វាយតម្លៃល្អពីសវនកម្មផ្ទៃក្នុង (Good Audit Rating)

សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៣ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន

សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ លោកឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបន្តជម្រុញលើកទឹកចិត្តនូវការអនុវត្តន៍សូចនាករថ្មីៗ ដែលត្រូវផ្តោតសម្រាប់ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនេះផងដែរ គ្រឹះស្ថានបានរៀបចំសកម្មភាពក្រុម(Team Building)ដើម្បីកសាងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ លើសពីអ្វីដែលអតិថិជនត្រូវទទួល

ផលិតផលក្នុងស្រុក (ផ.ផ.ស) សម្រាប់មនុស្សម្នាក់ៗ (GDP per capita) ជាង១,៩១៧ដុល្លារប្រចាំឆ្នាំ២០២៣ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានឆ្លុះបញ្ចាំងពីចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា​ និងបញ្ជាក់ថាវិស័យមីក្រូហិរញ្ញវត្ថុនៅតែជាចលករមួយរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈឥណទានខ្នាតតូច និងតូចបំផុតរបស់ខ្លួន។ បំពេញបន្ថែមទៅនឹងទីផ្សារគោលដៅចម្រុះ (Mass Market) របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ដែលជាម្ចាស់ភាគទុនិក១០០% នៃហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គ្រឹះស្ថានបានផ្តោតលើសេវាកម្មហិរញ្ញវត្ថុខ្នាតតូច​ សម្រាប់ប្រជាជនដែលមានចំណូលទាប និងចំណូលមធ្យមកម្រិតទាប។ ហើយនេះក៏រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដែលបានកំណត់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជាឱ្យ​​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០។ បណ្តាញការិយាល័យប្រតិបត្តិការទូទាំងប្រទេស ចំនួន៥១កន្លែង បានធ្វើឱ្យគ្រឹះស្ថាន​អាចទៅដល់អតិថិជនគោលដៅរបស់ខ្លួន ហើយជាមធ្យមក្នុងអតិថិជនម្នាក់មានទំហំឥណទានជាង៤,៣០០ដុល្លារអាមេរិក  ដែលបានផ្តល់ជូនដល់អតិថិជន​សម្រាប់ប្រកបរបរកសិកម្មខ្នាត​តូចជាង៣១% នៃទំហំឥណទានសរុប និងជាង១៨%ទៅ​លើវិស័យ​អាជីវកម្មផ្សេងៗ​។​ ក្នុងបរិបទនៃទីផ្សារមីក្រូហិរញ្ញវត្ថុ ដែលអតិថិជនគោលដៅត្រូវការ ការការពារ និងការយកចិត្តទុកដាក់បន្ថែមលើ​ការអប់រំហិរញ្ញវត្ថុ ក្រៅពីយុទ្ធនាការអប់រំហិរញ្ញវត្ថុដល់សិស្សានុសិស្សកម្រិតថ្នាក់អនុវិទ្យាល័យ ដែលជាសកម្មភាពទំនួលខុសត្រូវសង្គមក្នុង​ឆ្នាំ២០២៣នេះ គ្រឹះស្ថានក៏បានសហការជាមួយសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្នុងកិច្ចការងារផ្សព្វផ្សាយ​ វីដេអូស្តីពីការអប់រំហិរញ្ញ​វត្ថុជាប្រចាំ​ ក្នុងត្រីមាសទី៤នៃឆ្នាំ២០២៣នេះផងដែរ។ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់គ្រឹះស្ថាន វីដេអូស្តីពីការអប់រំហិរញ្ញ​វត្ថុ បានទៅដល់អ្នកទស្សនា (​Target Audience) រាប់ម៉ឺននាក់។ លើសពីនេះ គ្រឹះស្ថានបន្តខិតខំអនុវត្តគោលការណ៍ការការពារអតិថិជនទំាងប្រាំពីរចំនុចរួមមាន៖ (១)ការបង្កើត និងការផ្គត់ផ្គង់ផលិតផលសមស្រប (២)ការបង្ការបំណុលហួសកម្រិត […]

ព័ត៌មានទំនាក់ទំនង

  • អគារលេខ ៩៥ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ
  • (៨៥៥)៩៣ ៥០ ៨៨៨៨/ ៦៧​ ៦៦៦​ ៧៦៨
  • info@funan.com.kh
    info@funan.com.kh