ពិធីផ្ទេរភាគហ៊ុនរបស់ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

នាថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៧ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀប​ចំ​ពីធីផ្ទេរភាគហ៊ុន ១០០% របស់ខ្លួន ជាផ្លូវការនៅ​សាលបុរីកោះពេជ្រទៅឲ្យ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ​ ដែលមានភ្ញៀវកិតិ្តយសចូលរួមយ៉ាងអធិកអធម។ គិតត្រឹមថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៧ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានទ្រព្យសម្បត្តិសរុប ១៤.៧៣ លានដុល្លារអាមេរិក ​ហើយបាននឹងកំពុងផ្តល់សេវាហិរញ្ញវត្ថុ​ទៅដល់ប្រជាជនកម្ពុជា​ចំនួន២៨,០០០គ្រួសារ ដោយមានបុគ្គលិកសរុបចំនួន៧២៥នាក់ និងបណ្តាញប្រតិបត្តិការចំនួន ៥១ការិយាល័យសាខា ដែលគ្របដណ្តប់​ទូទាំងប្រទេសកម្ពុជា ទាំងកម្រិតខេត្ត និងស្រុក ។​ ចាប់ពីពេលនេះតទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន​ ភីអិលស៊ី  គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមានភាគទុនិកយុទ្ធសាស្រ្តដ៏រឹងមាំគឺ ក្រុមហ៊ុនវិនិយោគ​កាណាឌីយ៉ា​អ៊ីនវេសមិន​ហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនហ្វូលឺតុនហ្វាណាន់ស៊ល្យហូលឌីង (Fullerton Financial Holding) នៃប្រទេសសិង្ហបុរី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស ។

Add Comment

Your email address will not be published. Required fields are marked *

4 × four =