សន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

សៀមរាប_នាថ្ងៃ១កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩  គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារពសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និង លើទិសដៅការងារប្រចាំឆ្នាំ០១៩។ គិតត្រឹមបំណាច់ឆ្នាំ២០១៨ ហ្វូណន មានផលប័ត្រឥណទានសរុបកើនឡើងរហូតដល់ ៤៧លានដុល្លារអាមេរិក និងទទួលបានអតិថិជនសរុបជិត ២០.០០០នាក់។​ ហើយផលប័ត្រឥណទានមិនតំណើការ​មាន១,១៩%។ លោកឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានសម្តែងនូវការកោតសរសើរខ្ពស់សម្រាប់ បុគ្គលិក និងគណៈគ្រប់គ្រង ក្នុងការខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈពេលមួយឆ្នាំពេញ​ប្រកបដោយលទ្ធផលផ្លែផ្ការ និងទទួលបានប្រាក់ចំណេញតាមការរំពឹងទុក។ ក្នុងឳកាសនោះផងដែរ លោកបានធ្វើការកំណត់ទិសដៅថ្មីសម្រាប់ឆ្នាំ២០១៩ របស់ ហ្វូណន។ 

Add Comment

Your email address will not be published. Required fields are marked *

five × 4 =