ប្រវត្តិ​ក្រុមហ៊ុន – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ប្រវត្តិក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន​ គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធ្វើប្រតិបត្តិការអាជីវកម្មផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមរយៈបណ្តាញការិយាល័យប្រតិបត្តិការចំនួន៥១សាខាដែលគ្របដណ្តប់រាល់តំបន់សក្តានុពលនានាទាំងកម្រិតខេត្ត និងស្រុកទូទាំងប្រទេសកម្ពុជា។ ភាគទុនិកនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ គឺ​ជាការវិនិយោគរួមគ្នារវាង ក្រុមហ៊ុនវិនិយោគកាណាឌីយ៉ាហូលឌីង ដែលមានទុនវិយោគ​ចំនួន៥០% ហើយ៤៥%ពីក្រុមហ៊ុនវិនិយោគហ្វូឡឺតុនហ្វាយណាន់ស្យល់ហូលឌីង ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនដ៏ល្បីឈ្មោះនៃប្រទេសសីង្ហបុរី និង៥%ពីក្រុមហ៊ុនស្វ័យ័តរបស់រដ្ឋគឺ ប្រៃសណីយ៍កម្ពុជា។

ដោយធនាគារប្រៃសណីយ៍កម្ពុជាជាក្រុមហ៊ុនវិនិយោគលើក្រុមហ៊ុនហ្វូណន ធ្វើការផ្តោតលើទីផ្សារចម្រុះ​នៃកម្រិតចំនូលអតិថិជន(Mass Market) ហើយជំហរទីផ្សារគោលដៅរបស់ហ្វូណនគឺបំពេញឪ្យ​ទីផ្សារចម្រុះនេះ (Mass Market) ដោយផ្តោតលើ​អតិថិជនដែលមានកម្រិតចំណូលទាបនិងកសិករនៅតាមទីជនបទ ដែលធនាគារពិបាក ក្នុងការចាប់យក។

ប្រវត្តិរបស់គ្រឹះស្ថាន

២០២០

ឆ្នាំ២០២០-ការទទួលយកនូវទម្រង់បច្ចេកវិទ្យាក្នុងតំណើការអាជីវិកម្ម

ការផ្ទុះឡើងនៃជម្ងឺរាតត្បាតជាសកល (ជម្ងឺកូវីដ១៩) តាមរយៈការអនុវត្តន៍គម្លាតសង្គម និងការអនុវត្តន៍របៀបរស់នៅថ្មី ធ្វើឱ្យមនុស្សចាប់ផ្តើម ប្រើប្រាស់ ទម្រង់នៃប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងការរស់នៅប្រចាំថ្ងៃ។ ដូច្នោះក្នុងឆ្នាំ២០២០នេះ គ្រឹះស្ថានបាននឹងកំពុង ធ្វើការ អភិវឌ្ឍន៍ប្រព័ន្ធដំណើរការប្រាក់់កម្ចី ហើយគ្រឹះស្ថាននឹងខិតខំឱ្យប្រព័ន្ធនេះដាក់ដំណើរការក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២០ ហ្វូណនបានធ្វើការផ្លាស់ប្តូរ ពណ៌នៃអត្តសញ្ញាណរបស់ខ្លួនឱ្យស្របតាមអត្តសញ្ញាណរបស់ក្រុមហ៊ុនមេគឺធនាគារប្រៃសណីយ៍កម្ពុជា ក.អ។ ហ្វូណន មានការិយាល័យប្រតិបត្តិការចំនួន៥១សាខា តំបន់ប្រតិបត្តិការចំនុះសាខាចំនួន៥កន្លែង(Branchless areas) មានបុគ្គលិកសរុបចំនួន៥៤៧នាក់ និងផលប័ត្រឥណទានសរុប៥៦,៨លានដុល្លារអាមេរិក។

២០១៨

ឆ្នាំ២០១៨/ កំណើន និងការអភិវឌ្ឍន៍អាជីវកម្ម

ក្នុង​ខែ​មិថុនា ឆ្នាំ២០១៨ យើង​បាន​ចាប់​ផ្តើម​អនុវត្ត​លើ​ការ​បញ្ចេញ​ឥណទាន​តាម​ភ្នាក់​ងារ តារ៉ាផេ (ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់) ទៅ​តាមតំបន់​ប្រតិបត្តិការ​គ្មាន​សាខា ហើយ​បន្ទាប់​មក​ធ្វើការ​ពង្រីក​ការ​អនុវត្តន៍ បន្ថែម​ទៀត​នៅ​គ្រប់​តំបន់​ប្រតិបត្តិការ​ដើម្បី​ជា​ជម្រើស​បន្ថែម​ដល់​អតិថិជន។ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​គ្មាន​សាខា ចំនួន​២​កន្លែង។ ខែ​កក្កដា ឆ្នាំ២០១៨ ហ្វូណន​ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាន​ចុះកិច្ច​ សហប្រតិបត្តិការ អាជីវកម្ម​ ជា​មួយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​សុវណ្ណភូមិឡាយ លើ​ការ​ផ្តល់​ការ​ធានារ៉ាប់រង​ជីវិត​ជូន​អតិថិជន។ និង​បាន​បន្ត​សហប្រតិបត្តិការ អាជីវកម្ម​ជា​មួយ​ក្រុមហ៊ុន តារ៉ា​ផេរ ធនាគារ​ប្រៃសណីយ៍កម្ពុជា និង​តាម​បណ្តា​ហាង​ដៃ​គូរ​លក់​សម្ភារៈ​អេឡិច​ត្រូនិច ប្រើប្រាស់​ក្នុងផ្ទះ ក្នុង​កិច្ច​ប្រតិបត្តិការ​ណែ​នាំកម្ចី។ ក្នុង​ឆ្នាំ​នេះ​ផង​ដែរ ហ្វូណន មីក្រូ​ហិរញ្ញវត្ថុ ភីអិលស៊ី មាន​សាខា​ចំនួន ៥១ បុគ្គលិក​ចំនួន ៦៤៦នាក់ អតិថិជន​ចំនួន ១៩,៨៥៦​នាក់​ និង​សម្យតុល​ឥណទាន​សរុប​កើន​ដល់ ៤៧លាន​ដុល្លារអាមេរិក។

២០១៧

ឆ្នាំ២០១៧-ការវិវត្តន៍អាជីវកម្ម

គ្រឹះស្ថានទទួល​បាន​ការ​អនុម័ត​ស្តីពី​ការ​ផ្លាស់​ប្តូរ​ភាគ​ទុនិកពី ធនាគារជាតិ នៃ​កម្ពុជា នៅ​ថ្ងៃទី០៤ ខែ​មេសា ឆ្នាំ២០១៧ និង​ការ​អនុម័ត​ពី ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ នៅ​ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៧ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាន​រៀប​ចំ​ព្រឹត្តិការណ៍​ផ្ទេរ​ភាគ​ហ៊ុន​ជា​ផ្លូវ​ការ​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​ភាគទុន​និក ក៏​ដូចជា អាជ្ញាធរ បុគ្គលិក រួម​ទាំង​ថ្នាក់​គ្រប់​គ្រង​ជាតិ និង​អន្តរជាតិ​ចូល​រួម​ផង​ដែរ។ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាន​ផ្លាស់​ប្តូរ​ទី​ផ្សារ​គោល​ដៅថ្មី ដើម្បី​បំពេញ​ទីផ្សារ​គោល​ដៅ​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​មេ​សម្ព័ន្ធ​ផ្តោត​លើ​គោល​ដៅ​ទីផ្សារ​ភាគ​ធំ​នៃកម្រិត​ចំណូល​របស់​​ប្រជាជន (Mass Market)។ ដើម្បី​កាត់​បន្ថយ​ការ​ប្រមូល​ឥណទាន​តាម​តំបន់​ប្រតិបត្តិការ​ ដោយ​មន្ត្រី​ឥណទាន​ ដែល​ពេល​នោះ​អតិថិជន​ស្ទើរ​ទាំង​អស់​ធ្វើ​ការ​បង់​ប្រាក់​តាម​តំបន់​ប្រតិបត្តិការ។ ហ្វូណន បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ ផ្តល់​សេវា​ទូរទាត់ គឺ​ក្រុមហ៊ុន​វីង ក្នុង​ខែ​មិថុនា ឆ្នាំ២០១៧ ហើយ​អនុញ្ញាតិ​អោយ​អតិថិជន​ធ្វើ​ការ​ទូរទាត់​តាម​ភ្នាក់​ងារ​វីង​ដែល​នៅ​ជិត​ពួក​គេ បន្ថែម​លើ​ជម្រើស​ នៃ​ការ​បង់​ឥណទាន​នៅ​ការិយាល័យ។ នៅ​ខែ​ធ្នូ ឆ្នាំ២០១៧ ហ្វូណន បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បន្ថែម​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរទាត់​ផ្សេង​ទៀត គឺក្រុមហ៊ុន​តារាផេរ។

២០១៥

ឆ្នាំ២០១៥-ការវិវត្តន៍ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

នៅ​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥ សមាគមន៍​អភិវឌ្ឍន៍​ប្រជាជន​កម្ពុជា​បាន​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី ធនាគា​ជាតិ នៃ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា​ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និង​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ជា​មួយ​អាជ្ញាធរ​រដ្ឋាភិបាល​ផ្សេង​ទៀត​ដូចជា ក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ២០១៥ និង​អគ្គនាយក​ដ្ឋានពន្ធដារ នៅ​ខែកក្កដា ឆ្នាំ២០១៥។ រាល់​ទ្រព្យ​សម្បត្តិ និង​បំណុល​ទាំង​អស់​របស់​សមាគមន៍​អភិវឌ្ឍន៍​ប្រជាជន​កម្ពុជា ត្រូវ​បាន​ផ្ទេរ និង​ទទួល​បាន​ការ​អនុម័ត​ជា​ផ្លូវ​ការ​ពី ធនាគាជាតិ នៃកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ នៅ​ក្នុង​ឆ្នាំ២០១៦ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មាន​សាខា​ចំនួន ៤៩សាខា បុគ្គលិក​ចំនួន ៧៣៣នាក់ និង​អតិថិជន​ច្រើន​ជាង ៣០,៣១១ នាក់ និង​សម្យតុល​ឥណទាន​១០​លាន​ដុល្លារអាមេរិក។ នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៦ ធនាគារ​ប្រៃសណីយ៍កម្ពុជា ក.អ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​ភាគ​ហ៊ុន ១០០%របស់​គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។

២០១១

ឆ្នាំ២០១១-ទទួលបានអាជ្ញាប័ណ្ណជាអង្គការក្រៅរដ្ឋាភិបាល

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ហៅថា សមាគមន៍​អភិវឌ្ឍន៍​ប្រជាជន​កម្ពុជា បង្កើត​ឡើង​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០១១ និង​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ ជា​មួយ​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ខ្នាត​តូច​ទៅ​ដល់​ជន​ក្រីក្រ​សម្រាប់​អភិវឌ្ឍន៍​សហគមន៍​របស់​ពួកគេ។ នៅ​ចុង​ឆ្នាំ​២០១៤​ សមាគមន៍​អភិវឌ្ឍន៍​ប្រជាជនកម្ពុជា​ មាន​សាខា​ចំនួន ៤៩សាខា បុគ្គលិកចំនួន ៨២១នាក់ អតិថិជន​ច្រើន​ជាង ៣០,០០០នាក់ និង​សម្យតុល​ឥណទាន ៤លាន​ដុល្លារអាមេរិក។