កម្ចីកសិកម្មត្រូវបានផ្តល់ជូនដល់លោកអ្នកក្នុងគោលបំណងផ្សេងៗគ្នា ដោយរាប់បញ្ចូលទាំងការវិនិយោគទៅលើការដាំដំណាំរយៈពេលវែង ឬខ្លី ដូចជា ស្រូវ ពោត សណ្តែក បន្លែ សណ្តែកដី ម្រេច កៅស៊ូ ព្រមទាំង ការចិញ្ចឹមសត្វ ការទិញសម្ភារកសិកម្ម ឬទិញដីសម្រាប់ធ្វើកសិកម្មផងដែរ។ កម្ចីទាំងនេះ យើងផ្តោតទៅលើប្រជាកសិករតាមទីជនបទដែលមានគោលបំណងពង្រីករបរកសិកម្មរបស់ពួកគាត់។
លក្ខណៈផលិតផល
- ទំហំប្រាក់កម្ចី៖ រហូតដល់ ២០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលខ្ចី៖ រហូតដល់ ៦០ ខែ
របៀបសងប្រាក់
- របៀបសងប្រាក់៖ ត្រូវបានផ្តល់ជូនដល់អតិថិជននូវជម្រើស នៃការសងប្រាក់ដើមត្រឡប់ទៅតាមកាលវិភាគប្រមូលផលរបរពីកសិកម្មដូចជា៖ បង់ប្រាក់ដើមជារៀងរាល់ ៣ ទៅ ៦ខែម្តង សម្រាប់ការប្រមូលផលដំណាំរយៈពេលខ្លី និង១២ ទៅ១៨ខែម្តង សម្រាប់ការប្រមូលផលដំណាំរយៈពេលវែង។
- វិធីសាស្ត្របង់ប្រាក់៖ អតិថិជនរបស់ ហ្វូណន ទាំងអស់អាចធ្វើការបង់ប្រាក់នៅគ្រប់សាខាទាំងអស់ របស់ហ្វូណន ទាំង៥១សាខា ឬដៃគូរសហការដូចជា ភ្នាក់ងារវីង ឬតារាផេរ ព្រមទាំងតាមរយៈប្រព័ន្ធទូរស័ព្ទចល័តនៃធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារកាណាឌីយ៉ា។
ប្រភេទរូបិយប័ណ្ណ៖ ឥណទានជាប្រាក់រៀល និងដុល្លារ