
ភាគច្រើន តម្រូវការនៃអ្នកដែលមានប្រាក់បៀវត្ស គឺចង់បានការរស់នៅដ៏សមស្របមួយ តាមរយៈចំណូលថេរ ពីប្រាក់ឈ្នួលពលកម្មរបស់ពួកគេ។ ហ្វូណន ផ្តល់ដល់ទីផ្សារគោលដៅនេះ ជាពិសេសប្រភេទឥណទានកែលម្អរគេហដ្ឋានក្នុងគោលបំណងដើម្បីឲ្យពួកគេទទួលបាននូវជម្រកប្រកបដោយសុវត្ថិភាព សុខភាព និងអនាម័យ ដើម្បីរួមចំណែកដល់សុខមាលភាពសង្គមទាំងមូល។
លក្ខណៈផលិតផល
- ទំហំប្រាក់កម្ចី៖ រហូតដល់ ២០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលខ្ចី៖ រហូតដល់ ៦០ ខែ
របៀបសងប្រាក់
- របៀបសងប្រាក់៖ បង់ដើម និងការប្រាក់ថេរប្រចាំខែ។
- វិធីសាស្ត្របង់ប្រាក់៖ អតិថិជនរបស់ ហ្វូណន ទាំងអស់អាចធ្វើការបង់ប្រាក់នៅគ្រប់សាខាទាំងអស់របស់ហ្វូណន ទាំង៥១សាខា ឬដៃគូរសហការដូចជា ភ្នាក់ងារវីង ឬតារាផេរ ព្រមទាំងតាមរយៈប្រព័ន្ធទូរស័ព្ទចល័តនៃធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារកាណាឌីយ៉ា។
ប្រភេទរូបិយប័ណ្ណ៖ ឥណទានជាប្រាក់រៀល និងដុល្លារ