ឥណ​ទាន​សម្រាប់​ទិញ​សម្ភារ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

លោកអ្នកអាចទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពីការ​ប្រើប្រាស់​ឥណទាន​ជា​មួយ​ ហ្វូណន ជា​មួយ​នឹងការ​ទិញ​សម្ភារ​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឬ​ក្នុង​គ្រួ​សារ​ផង​ដែរ។ ហ្វូណន អាច​ផ្តល់​កម្ចី​សម្រាប់​ទិញ​សម្ភារ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ដូចជាទូរស័ព្ទ ទូរទស្សន៍ ទូទឹកកក ឬ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ផ្សេងៗទៀត។

សូមជ្រើសរើសសម្ភារៈក្នុងក្តីស្រមៃរបស់លោកអ្នកជា​មួយ​ហាង​ដែល​ជា​ដៃ​គូរ​របស់ ហ្វូណន ដែល​មាន​ស្លាកសញ្ញាហ្វូណន ឬ ស្លាកសញ្ញា “ មាន​បង់​រំលស់​ជាមួយ ហ្វូណន នៅទីនេះ” ឬ​ធ្វើ​ការ​ទាក់​ទង​សាក​សួរផ្ទាល់​អំពី​ហាង​ដែល​នៅ​ជិតលោក​អ្នកបំផុត ដើម្បីទស្សនា​ផលិតផល។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ រហូតដល់ ២,៥០០ ដុល្លារអាមេរិក
  • អត្រាការប្រាក់ប្រចាំខែ៖ ១.៥%
  • រយៈពេលខ្ចី (គិតជាខែ)៖ រហូតដល់ ៣៦ ខែ

របៀបសងប្រាក់

  • របៀបសងប្រាក់៖ បង់ដើម និងការប្រាក់ថេរប្រចាំខែ។  ​
  • វិធីសាស្ត្របង់ប្រាក់៖ អតិ​ថិជន​របស់ ហ្វូណន ទាំងអស់​អាច​ធ្វើ​ការ​បង់​ប្រាក់​នៅ​គ្រប់សាខាទាំង​អស់​របស់ហ្វូណន ទាំង៥១​​សាខា ឬ​ដៃ​គូរ​សហការ​ដូច​ជា ភ្នាក់​ងារវីង ឬតា​រាផេរ ព្រមទាំងតាមរយៈប្រព័ន្ធទូរស័ព្ទចល័តនៃធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារកាណាឌីយ៉ា។

ផ្សេងៗ: លក្ខខ័ណ្ឌងាយៗ និងមិនត្រូវការទ្រព្យធានា

ព័ត៌មានទំនាក់ទំនង

  • អគារលេខ ៩៥ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ
  • (៨៥៥)៩៣ ៥០ ៨៨៨៨/ ៦៧​ ៦៦៦​ ៧៦៨
  • info@funan.com.kh
    info@funan.com.kh