កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៥
ទីឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ នៃក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថាន។ គណៈគ្រប់គ្រងជាន់ខ្ពស់ បានលើកឡើងនូវលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម ព្រមទាំងដំណោះស្រាយនានា ដើម្បីជាទិសដៅ និងត្រីវិស័យក្នុងការអនុវត្តន៍បន្ត។ ក្នុងវប្បធម៌នៃការចែករំលែក គ្រឹះស្ថានមានឱកាសចូលរួមជាមួយធនាគារប្រៃសណីយ៍កម្ពុជា […]
អបអរសាទរ! ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលសុី
អបអរសាទរ! ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលសុីទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ “មាស”សម្រាប់ឆ្នាំជាប់ពន្ធ២០២៤ និងឆ្នាំ២០២៥។
រីករាយទិវានារីអន្តរជាតិ ៨មីនាឆ្នាំ២០២៥
ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន បានរៀបចំទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”។ គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានបាននឹងកំពុងមានបុគ្គលិកបម្រើការជាស្រ្តីក្នុងគ្រឹះស្ថានជិត៣០% នៃបុគ្គលិកសរុប។ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងទីផ្សារការងារបានជួយពង្រឹងសមភាពយែនឌ័រតាមរយៈ ១. ការធានាឱ្យស្ត្រីមានឱកាសស្មើគ្នាក្នុងការងារ និងការអភិវឌ្ឍន៍ជំនាញ ២. ការប្រយុទ្ធប្រឆាំងនឹងការរើសអើងផ្អែកលើយែនឌ័រ និងការរំលោភសិទ្ធិ។ យើងទំាងអស់គ្នា ទាំងបុរសនិងស្ត្រី […]
សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤
សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ គណៈគ្រប់គ្រងនៃគ្រឹះស្ថាន បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទំាងបន្តជម្រុញលើកទឹកចិត្តនូវការអនុវត្តន៍សូចនាករថ្មីៗ ដែលត្រូវផ្តោតសម្រាប់ឆ្នាំ២០២៥នេះ និងអភិវឌ្ឍសមត្ថភាពបន្ថែមជាប្រចាំ ដើម្បីត្រៀមទទួលយកនូវកាលានុវត្តភាពនានាស្របតាមទិសដៅនៃភាពរីកចម្រើនរបស់គ្រឹះស្ថាន។ក្នុងឱកាសនេះផងដែរ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ក.អ […]
វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងឥណទាន
ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងឥណទាន ដល់ នាយកភូមិភាគ នាយកសាខា និងប្រធានក្រុមមន្ត្រីឥណទានសាខា នាថ្ងៃសៅរ៍ ០៩កើត ខែកក្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន ទន្កេបាសាក់ II រាជធានីភ្នំពេញ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤
ទីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ នៃក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។ គណៈគ្រប់គ្រងរបស់គ្រឹះស្ថាន បានលើកឡើងនូវលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម ព្រមទាំងដំណោះស្រាយនានា ដើម្បីជាទិសដៅ និងត្រីវិស័យក្នុងការអនុវត្តន៍បន្ត។ នាយកសាខានីមួយៗនៃគ្រឹះស្ថាន បានមានឱកាសរៀនពីគ្នាទៅវិញទៅមក ជាពិសេសនូវការចែករំលែកបទពិសោធល្អៗ ពីនាយកសាខាដែលមានលទ្ធផលការងារល្អលើការគ្រប់គ្រង ដឹកនាំ ក្នុងកម្មវិធីចែករំលែកបទពិសោធរបស់នាយកសាខា។ […]