ធនាគារប្រៃសណីយ៍កម្ពុជា និងហ្វូណនមីក្រូហិរញ្ញវត្ថុបានធ្វើសកម្មភាពសង្គម
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ធនាគារប្រៃសណីយ៍កម្ពុជា និងហ្វូណនមីក្រូហិរញ្ញវត្ថុបានធ្វើសកម្មភាពសង្គមរួមគ្នាក្នុងការរួមចំណែកជួយដល់សាលាបឋមសិក្សាសង់ប្រាសាទ ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ប្រតិបត្តិការរបស់ធនាគារប្រៃសណីយ៍កម្ពុជា និងហ្វូណនមីក្រូហិរញ្ញវត្ថុ។ ជានិច្ចកាល សកម្មភាពសង្គមរបស់ហ្វូណនត្រូវបានដាក់បញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ជាផ្នែកមួយនៃការគាំទ្រ និងសាបព្រោះនូវវប្បធម៌ទំនួលខុសត្រូវសង្គម។ ថ្នាក់ដឹកនាំនៃគ្រឹះស្ថានទាំងពីរ បានណែនាំដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងមនុស្សល្អក្នុងសង្គម។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទ២ ឆ្នាំ២០២២
គណៈគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទ២ ឆ្នាំ២០២២ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នាទឹកដីអង្គរនៃខេត្តសៀមរាប។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ហ្វូណនមីក្រូហិរញ្ញវត្ថុ និងធនាគារប្រៃសណីយ៍កម្ពុជាក.អ បានបង្កើតនូវសកម្មភាពក្រុមផ្សេងៗរួមមាន៖ ការលេងបាល់ទាត់មិត្តភាព និងការជិះកង់ជាក្រុម ក្នុងគោលបំណង កសាងទំនាក់ទំនងល្អ និងការបង្ហាញនូវអត្តសញ្ញាណរបស់អង្គភាពទាំងពីរទៅកាន់សាធារណជនផងដែរ។
មហាសន្និបាតប្រចាំ២០២១-២០២២
ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធមហាសន្និបាតប្រចាំ២០២១-២០២២ នៅខេត្តកំពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។ ក្នុងនោះគណ:គ្រប់គ្រងរបស់គ្រឹះស្ថានក៏បានដាក់ចេញនូវផែនការសកម្មភាពជាអទិភាពសម្រាប់ឆ្នាំ២០២២ផងដែរ។ មហាសន្និបាតប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយក្រៃលែង និងបានវាយតម្លៃខ្ពស់នូវលទ្ធផលរបស់ខ្លួនសម្រាប់ឆ្នាំ២០២១។
ស្កេនកូដ(QRCode)ដើម្បីស្នើសុំឥណទាន
ស្កេនកូដ(QRCode)ដើម្បីស្នើសុំឥណទាន ជាមួយហ្វូណនកាន់តែទំនើប និងទាន់សម័យ 📱Scan QRCode ដើម្បីដាក់ពាក្យកម្ចី: ឬចុចតំណរ Link: http://bit.ly/3oOiXGk
ការរួមចំណែករបស់ហ្វូណនក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ក្នុងសហគមន៍
ដើម្បីរួមចំណែកទប់ស្កាត់ជម្ងឺកូវីដ១៩ដែលកំពុងរីករាលដាលក្នុងសហគមន៍ ហ្វូណនមីក្រូហិរញ្ញវត្ថុ បានចូលរួមជាមួយអជ្ញាធរតាមរយៈផ្តល់សម្ភារៈចាំបាច់រួមមាន ម៉ាស់ចំនួន១២៥.០០០ (មួយរយម្ភៃប្រាំពាន់) អាល់កុលចំនួន៧៥០លីត្រ និងស្រោមដៃចំនួន២៥.០០០ឯកត្តា ដល់រដ្ឋបាលខេត្តចំនួន៥ដែលមានអតិថិជនរបស់គ្រឹះស្ថានច្រើនជាងគេ។ សកម្មភាពនេះជាផ្នែកមួយនៃការរួមចំណែកក្នុងទំនួលខុសត្រូវសង្គម ដែលគ្រឹះស្ថានតែងតែយកចិត្តទុកដាក់ និងដាក់ចេញជាសកម្មភាពជាក់លាក់ប្រចាំឆ្នាំរបស់ខ្លួន។ បន្ថែមលើការផ្តល់ជាសម្ភារៈគាំទ្រដល់អជ្ញាធរ ក្នុងយុទ្ធនាការនៃរួមចំណែកជួយទប់ស្កាត់ជម្ងឺកូវីដ១៩នេះ គ្រឹះស្ថានបាននឹងកំពុង អប់រំនិងអនុវត្ត ជាប្រចាំរាល់ការណែនាំរបស់អជ្ញាធរ ជាពិសេសលើវិធាន៣កុំ និង៣ការពារ។ ហ្វូណន ធ្វើការជម្រុញបុគ្គលិក និងអតិថិជនឱ្យឆាប់ទទួលបានវ៉ាក់សាំងកូវីដ១៩ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ការបញ្ចុះតម្លៃសេវា១០%សម្រាប់អតិថិជនដែលដាក់ពាក្យស្នើសុំឥណទានជាមួយប័ណ្ណចាក់វ៉ាក់សាំងកូវី១៩ជាដើម។ ស្ទើរគ្រប់បុគ្គលិកទំាងអស់របស់គ្រឹះស្ថានទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលនេះជាផ្នែកមួយនៃទិសដៅរបស់ស្ថាប័នក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ សូមអរគុណដល់ភាគីពាក់ព័ន្ធក្នុងកិច្ចសហការអាជីវកម្មជាមួយហ្វូណន។ រូបភាពនៃការផ្តល់សម្ភារៈទប់ស្កាត់កូវីដ១៩ដល់រដ្ឋបាលខេត្តសៀមរាប រូបភាពនៃសការផ្តល់សម្ភារៈទប់ស្កាត់កូវីដ១៩ដល់រដ្ឋបាលខេត្តបាត់ដំបង់
កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន និងក្រុមហ៊ុនទ្រូម៉ានី
# អបអរសាទរលើភាពជាដៃគូរអាជីវកម្មរវាងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន និងក្រុមហ៊ុនទ្រូម៉ាន់នី # ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះតទៅ អតិថិជនរបស់ ហ្វូណនទាំង៥១សាខាទូទាំងប្រទេសកម្ពុជាអាចធ្វើការទូទាត់សំណងប្រាក់កម្ចី របស់ខ្លួនតាមរយៈភ្នាក់ងារទ្រូម៉ាន់នី។