រង្វាន់មន្ត្រីឥណទាន (ជុំទី២) និងរង្វាន់អាជីវកម្មប៊េងកាសូរេន ២០២៣ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ គណៈគ្រប់គ្រង នៃហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធកម្មវិធី “រង្វាន់មន្ត្រីឥណទាន២០២៣ (ជុំទី២) និងរង្វាន់អាជីវកម្មប៊េងកាសូរេន ដែលមានជ័យលាភីមន្ត្រីឥណទាន និងនាយកសាខាមកពីបណ្តាសាខាទូទាំងប្រទេសកម្ពុជា។ សូមអបអរសាទរ និងសូមទទួលបានសេចក្តីរីករាយ និងសុខសុវត្ថិភាពក្នុងដំណើរកម្សាន្តនេះ ។