- August 19, 2019
- |Uncategorized
- | 3,293
- 0
នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញដល់មន្ត្រីឥណទាន ប្រធានមន្រ្តីឥណទាន នាយកសាខា និងគណនេយ្យករសាខាទូទាំងប្រទេសដែលមានបុគ្គលិកចូលរួមចំនួន៥១៣នាក់។
ប្រធាននាយកប្រតិបត្តិ មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី បានមានប្រសាសន៍ពេលចូលរួម បើកវគ្គបណ្តុះបណ្តាលនេះថា: ហ្វូណន មានគោលដៅពង្រីកសកម្មភាពអាជីវកម្ម ដើម្បីឆ្លើយនឹងតម្រូវការអតិថិជនគោលដៅរបស់ខ្លួនអោយកាន់តែប្រសើរឡើង ហើយការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិកជារឿងចាំបាច់ដែល ហ្វូណន ត្រូវយកចិត្តដាក់ជាចម្បងដោយលោកចាត់ទុកថា បុគ្គលិកជាទ្រព្យដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន។
ហ្វូណន មីក្រូហិរញ្ញវត្ថុ ភី អិល ស៊ី គឺជាបុត្រសម្ព័ន្ធ របស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមានភាគទុនិក យុទ្ធសាស្រ្តដ៏រឹងមាំគឺ ក្រុមហ៊ុនវិនិយោគកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនហ្វូលឺតុនហ្វាណាន់ស៊លហូលឌីង (Fullerton Financial Holding) នៃប្រទេសសិង្ហបុរី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស ។