
អ្នកឧកញ៉ា ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល
លោកបានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងសាជីវកម្ម វិនិយោគកម្ពុជាបរទេស ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការវិនិយោគ និងសកម្មភាពអភិវឌ្ឍន៍ក្រុមហ៊ុនទាំងពីរ។ លោកគឺជាសហគ្រិនដ៏ឆ្នើម និងជាអ្នកដឹកនាំអាជីវកម្មដ៏គួរឲ្យគោរពមួយរូបក្នុងប្រទេសកម្ពុជា និងប្រទេសកាណាដា។
លោកបានបម្រើការជាប្រធានអគ្គនាយក ប្រធាននាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ក្រុមហ៊ុនជាច្រើនរាប់បញ្ចូលទាំងក្រុមហ៊ុន Oriental Ship Supplies ក្រុមហ៊ុន Oriental Commercial Inc, និងបានដឹកនាំធនាគារ កាណាឌីយ៉ា ឲ្យមានការរីកលូតលាស់ឡើងចាប់តាំងពីឆ្នាំ១៩៩១ ព្រមទាំងធ្វើឲ្យធនាគារនេះរីកចម្រើន។
លោកធ្លាប់បានធ្វើជាប្រធានសមាគមធនាគារកម្ពុជា ហើយក៏ធ្លាប់បានបម្រើការជាប្រធានសមាគមអ្នកសាងសង់កម្ពុជាផងដែរដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំផ្នែកឧស្សាហកម្មក្នុងការដឹកនាំអភិវឌ្ឍន៍វិស័យធនាគារ និងសំណង់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមពានរង្វាន់កិត្តិយស លោកបានទទួលពានរង្វាន់ មហាសេរីវឌ្ឍន ពីព្រះករុណា សម្តេចនរោត្តម សីហនុ ដែលជាព្រះបិតាជាតិកម្ពុជានៅក្នុងឆ្នាំ២០០២ និងទទួលបានមេដាយ “The Highest National Contribution” ដែលប្រគល់ជូនដោយ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្រោមអធិបតីរបស់ ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ ២០១២សម្រាប់ការរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោក Teo Meng Poh Philip
អនុប្រធានក្រុមប្រឹក្សាភិបាល
លោកមានបទពិសេធន៍ជាង២៧ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយទទួលបានបទពិសោធន៍ការងារជាង១៨ឆ្នាំជាមួយធនាគារក្នុងប្រទេសសិង្ហបុរី និងធនាគារអន្តរជាតិផ្សេងៗ។ ក្នុងនោះលោកទទួលបានបទពិសោធន៍ក្នុងការផ្តល់ឥណទានសាជីវកម្ម និងគ្រឹះស្ថានឯកជន ផ្នែកត្រួតពិនិត្យហានិភ័យឥណទាន ផ្នែកសវនកម្ម និងផ្នែកគ្រប់គ្រងហានិភ័យ (ទំាងលើការគ្រប់គ្រងហានិភ័យឥណទាន ក៏ដូចជាហានិភ័យប្រតិបត្តិការ)។
លោក Philip មានបទពិសោធន៍ដ៏ទូលំទូលាយក្នុងទីផ្សារតំបន់ក៏ដូចជាទីផ្សារអន្តរជាតិ មានរយៈពេល៧ឆ្នាំលើការផ្តល់ឥណទានសាជីវកម្មក្នុងប្រទេសចិន និងរយៈពេល១៥ឆ្នាំលើផ្នែកត្រួតពិនិត្យហានិភ័យឥណទាន ផ្នែកសវនកម្ម និងផ្នែកគ្រប់គ្រងហានិភ័យ។

លោក Giang Sovann
អភិបាលឯករាជ្យ
លោកជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៅបណ្ឌិតសភាសាជីវកម្ម និងជាសមាជិកគណៈកម្មាធិការវិន័យ និងប្រតិបត្តិតាមសមាជិកគណៈគ្រប់គ្រងគណនេយ្យសាធារណៈ និងជាសមាជិកគណនេយ្យ និងនីតិប្បញ្ញត្តិសាជីវកម្ម (ACRA)ប្រទេសសិង្ហបុរី។ លោកក៏ជានាយកក្រុមហ៊ុនមួយដែលបានចុះបញ្ជី នៅលើទីផ្សារភាគហ៊ុនរបស់ប្រទេសសិង្ហបុរីផងដែរ។ លោកជានាយកប្រតិបត្តិនៃវិទ្យាស្ថានអប់រំថ្នាក់ដឹកនាំសិង្ហបុរី ជាកន្លែងដែលលោកបានដើរតួនាទីជាគណៈកម្មាធិការរៀបចំពានរង្វាន់ និងជាសហប្រធានគ្រប់គ្រង និងចាត់ចែងពានរង្វាន់សម្រាប់ក្រុមហ៊ុនចុះបញ្ជីនៅប្រទេសសិង្ហបុរី។ លោកគឺជាអ្នកបង្ហាត់លើមុខវិជ្ជាស្តីពីភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់គ្រប់គ្រងការចុះឈ្មោះក្រុមហ៊ុនក្នុងបញ្ជីផ្សារភាគហ៊ុនសិង្ហបុរី ច្បាប់ស្តីពីអភិបាលកិច្ចសាជីវកម្ម។ លោកបានសរសេរលក្ខន្តិកៈជាច្រើនពាក់ព័ន្ធថ្នាក់ដឹកនាំឯករាជ្យ ការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្ម និងបានបម្រើការងារជាអ្នកដឹកនាំឯករាជ្យប្រធានគណៈកម្មាធិការសវនកម្ម ប្រធាននៃគណកម្មាធិការហានិភ័យ កម្រិតក្រុមប្រឹក្សាភិបាល សមាជិកនៃគណៈកម្មាការតែងតាំង និងតម្លៃការនៃក្រុមហ៊ុនដែលបានចុះបញ្ជី។ លោកបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រ ផ្នែករដ្ឋបាល ដែលមានកិត្តិយសខ្ពស់មកពីសាកលវិទ្យាល័យ Regina ប្រទេសកាណាដាដោយទទួលបាន លទ្ធផលល្អប្រសើរ និងទទួលបានសញ្ញាបត្រគណនេយ្យករជំនាញពីវិទ្យាស្ថានជំនាញគណនេយ្យករនៃប្រទេសកាណាដា។ លោកក៏ជាគណនេយ្យករជំនាញ និងជាសមាជិកនៃគណៈកម្មាធិការនាយកនៃវិទ្យាស្ថានអប់រំថ្នាក់ដឹកនាំសិង្ហបុរី។ លោកទទួល បាននូវបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុលើវិស័យជាច្រើនជាពិសេសឧស្សាហកម្ម និងផលិតផលជាង៣០ឆ្នាំ ដែលក្នុងនោះរួមមាន វិស័យអវកាស ប្រេងនិងហ្គាស ឧស្ម័នគីមី Petro ថាមពលអគ្គីសនី ស៊ីម៉ង់ត៍ ធ្យូងថ្ម កុំព្យូទ័រ ក្រុមហ៊ុន វិចខ្ចប់ ក្រុមហ៊ុនផ្លែឈើស្រស់ អចលនទ្រព្យផ្គត់ផ្គង់សម្ភារកីឡា កែច្នៃឈើ ទូរគមនាគមន៍។ល។ លោកបានចាប់ផ្តើមអាជីពជាគណនេយ្យករជំនាញ (CPA) នៅប្រទេសកាណាដា។ លោកមានបទពិសោធន៍ជាច្រើនលើផ្នែកពន្ធដារ និងសវនកម្មជាមួយ ក្រុមហ៊ុនដ៏ធំលំដាប់ទី៤នៅប្រទេសកាណាដា និងប្រទេសសិង្ហបុរី។ បន្ទាប់ពីលោកបានឈប់បម្រើការងារប្រតិបត្តិករផ្នែកគណនេយ្យ លោកក៏បានបម្រើការងារ ជានាយកប្រតិបត្តិជាន់ខ្ពស់ របស់ក្រុមហ៊ុន អិមអិនស៊ី (MNC) ដែលជាក្រុមហ៊ុនផលិតកម្មថ្នាក់តំបន់ចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី។

Mr. Toch Chaochek
អភិបាល
លោក តូច ចៅចេក មានបទពិសោធន៍ជាង ២១ឆ្នាំ ក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ លោកធ្លាប់បម្រើការងារជាបុគ្គលិកជាន់ខ្ពស់ និងជានាយកប្រតិបត្តិក្នុងអគ្គនាយកដ្ឋានឥណទាននៃធនាគារ អេស៊ីលីដា មុនពេលដែលលោកបានចូលបម្រើការងារជាអនុរប្រធាននាយកប្រតិបត្តិ និង ប្រធាននាយកប្រតិបត្តិប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ទទួលខុសត្រូវទាំងស្រុងទៅលើប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថាន មានដូចជា៖ ការគ្រប់គ្រងសម្ពាធឥណទាន ការកេណ្ឌប្រមូលប្រាក់បញ្ញើរសន្សំ ការអភិវឌ្ឍន៍អាជីវកម្ម និងការគ្រប់គ្រងសាខា។ ក្រៅពីវិស័យធនាគារ និងហិញ្ញវត្ថុ នេះ លោកធ្លាប់បម្រើការងារក្នុងវិស័យផលិតកម្មអស់រយៈពេល២ឆ្នាំ ដែលមានតួនាទីជានាយកប្រតិបត្តិទីផ្សារ។
បច្ចុប្បន្ននេះលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ផងដែរចាប់តាំងពីពេលទិញគ្រឹះស្ថាននេះមក។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យល័យ កម្ពុជាក្នុង ឆ្នាំ២០០៦ និងបានបញ្ចប់ថ្នាក់ អនុបណ្ឌិតផ្នែកទីផ្សារ សាកល វិទ្យាល័យជាតិគ្រប់គ្រង និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាធារណៈក្នុងឆ្នាំ ១៩៩៩ ហើយលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររងផ្នែកវិជ្ជាជីវៈច្បាប់ក្នុង ឆ្នាំ១៩៩៦ ពីសាកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចផងដែរ ។ លោក តូច ចៅចេក បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្នុងស្រុក និងអន្តរជាតិជាច្រើនលើផ្នែក ធនាគារ និងហិរញ្ញវត្ថុ ដែលភាគច្រើនផ្តោតសំខាន់ទៅលើ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងការងារ និងការគ្រប់គ្រងហានិភ័យជាដើម។ល។

លោក Neo Poh Kiat
អភិបាលឯករាជ្យ
បច្ចុប្បន្នលោក គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ ឈ្មោះ Octagon។ លោកបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រតិបត្តិការជាមួយអតិថិជនលើ ជំនាញ M & A នៅក្នុងតំបន់។ លោកធ្លាប់ធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុន ផ្តល់សេវា កម្មប្រឹក្សាយោបល់ឈ្មោះ Advisors Shanghai Limited ដោយទទួលខុសការត្រួតពិនិត្យ និងពិគ្រោះយោបល់រាល់គម្រោងនានា របស់ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុងប៉េកាំងប្រទេសចិន។ មុខពេលចូលរួមបម្រើការងារនៅក្រុមហ៊ុនពិគ្រោះយោបល់ Octagon Advisors លោកគឺជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាមន្ត្រីទំនាក់ទំនងប្រទេសចិននៃធនាគារ Singapore‘s United Overseas Bank(UOB)។ លោក Neo គឺជាអ្នកទទួលខុសត្រូវ ផ្នែកទំនាក់ទំនងក្រុមហ៊ុន និងសាជីវកម្មរបស់ធានាគារដែលមានមូលដ្ឋាន នៅក្នុង ទីក្រុងហុងកុង(Greater China Region)។ មុនពេលចូលបម្រើការងារក្នុងធនាគារUOB នៅប៉េកាំង លោកត្រូវបានតែងតាំងឲ្យកាន់តួនាទីជាច្រើននៅក្នុងធនាគារ DBS របស់ប្រទេសសិង្ហបុរី ហើយតួនាទីចុងក្រោយជានាយកប្រតិបត្តិ និងជានាយក គ្រប់គ្រងទូទៅប្រចាំសាខាហុងកុងរបស់ធនាគារ DBS។ ទន្ទឹមនឹងនេះលោកក៏ជានាយកប្រតិបត្តិ និងជាសមាជិកគណៈ កម្មាធិការនាយកនៃធនាគារ DBS Kwongនិងជានាយកគ្រប់គ្រងនៃDBS Asia Capital Limit ដែលជាក្រុមហ៊ុនសម្ព័ន្ធវិនិយោគ របស់ធនាគារ DBS នៅហុងកុង។ លោកគឺជាមនុស្សសំខាន់ ដែលផ្តួចផ្តើមឲ្យមាន ក្រុមហ៊ុនមូលប័ត្រ DBS Securities Hong Kong ហើយក្រោយមកលោកក៏បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនមូលប័ត្រនេះនៅដើមទសវត្សរ៍ឆ្នាំ៩០។