គណៈគ្រប់គ្រង – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

លោកឃូ ប៊ុនទ្រី

ប្រធាននាយកប្រតិបត្តិ

លោក ឃូ ប៊ុនទ្រី មានបទពិសោធន៍ជាង ២២ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលក្នុងនោះលោកមានបទពិសោធន៍ជ្រាលជ្រៅផ្នែកហិរញ្ញវត្ថុ និងឆ្លង កាត់តួនាទីជាគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។បច្ចុប្បន្ននេះ លោកត្រូវបានជ្រើសតាំង ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ មុនចូលបម្រើការងារជាមួយហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី លោកបាន ឆ្លងកាត់តួនាទីជាច្រើន រួមមាន ជាប្រធាននាយកប្រតិបត្តិ ហិរញ្ញវត្ថុ នៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ រយៈពេល ៤ឆ្នាំ ជានាយក ហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ រយៈពេល ៥ឆ្នាំ លោកធ្លាប់បម្រើការងារនៅ អង្គការ Room to Read Cambodia ជានាយកហិរញ្ញវត្ថុ រយៈពេល ២ឆ្នាំ ធ្លាប់ជានាយកហិរញ្ញវត្ថុនៅ Marie Stopes Cambodia រយៈពេល ៤ឆ្នាំ និង ធ្លាប់ជាគណនេយ្យករ នៅធនាគារកាណាឌីយ៉ា ២ឆ្នាំ ហើយនៅ Medecine Sans Frontier រយៈពេល១ឆ្នាំ។

លោកបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Charles Sturt នៅប្រទេសអូស្ត្រាលី និង ថ្នាក់បរិញ្ញាប័ត្រគណនេយ្យនៅសកលវិទ្យាល័យជាតិ គ្រប់គ្រង (អតីតមហាវិទ្យាល័យ ពាណិជ្ជកម្ម)។

លោកហាន ប៊ុនហុន

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោកហាន ប៊ុនហុន បាននឹងកំពុងបម្រើការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ២០០៥មក ពោលគឺលោកទទួលបាន បទពិសោធជាង ១៧ឆ្នាំ ក្នុងវិស័យនេះ។ លោកបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងតួនាទីជា ប្រធានយកប្រតិបត្តិអាជីវកម្ម ចាប់តាំងពីខែ មិថុនា ឆ្នាំ២០១៧មក។ មុនចាប់ផ្តើម បម្រើការងារជាមួយហ្វូណន ពោលចាប់ពីឆ្នាំ២០១៣មកលោកមានបទពិសោធន៍ ជាង៤ឆ្នាំជាមួយ ធនាគារប្រៃសណយ៍កម្ពុជា ក.អ ក្នុងតួនាទីជាច្រើនរួមមាន ជានាយកសាខានៃការិយាល័យកណ្ដាល ហើយបន្ទាប់មកត្រូវបាន តម្លើងតួនាទី ជានាយកគ្រប់គ្រងការលក់នៃធនាគារ ដែលទទួលខុសត្រូវទាំងផ្នែកប្រាក់កម្ចី និង ការប្រមូលប្រាក់បញ្ញើរសន្សំ។

លោកចាប់ផ្ដើមបម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិន ហ្វាន់កម្ពុជា(បច្ចុប្បន្ន Woori Bank) ដែលដំបូងឡើយជាមន្ត្រីឥណទាន បន្ទាប់មកត្រូវ បានតម្លើងតួនាទីជាបន្តបន្ទាប់ជា នាយកសាខាស្រុក នាយកសាខាខេត្ត (តួនាទីនេះ បច្ចុប្បន្ន ត្រូវបានស្គាល់ជានាយកតំបន់) ក្នុងឆ្នាំ២០០៨ និងជានាយកសាខាខេត្ត ជាន់ខ្ពស់ (នាយកតំបន់ជាន់ខ្ពស់) ក្នុងឆ្នាំ២០១០ ដែលក្នុងតួនាទីនេះ លោកគ្រប់គ្រង សាខាស្រុកជាច្រើន ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងទទួលបានបរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ លោកបានចូលរួមវគ្គបណ្តុះ បណ្តាលលើភាពជា អ្នកដឹកនាំ និងការគ្រប់គ្រងនានាខាងក្នុងប្រទេស និងខាងក្រៅប្រទេស។ ក្នុងឆ្នាំ ២០២១ លោកទទួលបានការបញ្ជាក់ជាអ្នកជំនាញមីក្រូហិរញ្ញវត្ថុ (Certified Expert in Microfinance-CEMF) (Frankfurt School of Finance & Management)”

លោក ម៉ឹង សារ៉ុង

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ម៉ឹង សារ៉ុង ចូលបម្រើការងារជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងមុខតំណែងជា នាយកប្រតិបត្តិហិរញ្ញវត្ថុនៅខែកក្កដា ឆ្នាំ២០១៨។ មុនចូលបម្រើការងារជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី លោកបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហូរក្នុង តួនាទីជា នាយករងនាយកដ្ឋានហិរញ្ញវត្ថុ។ គាត់មានបទពិសោធន៍ការងា រជាង១១ឆ្នាំ ក្នុងផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ (ភាគច្រើននៅក្នុងវិស័យ ហិរញ្ញវត្ថុ) ដែលបានផ្ដល់ឱ្យគាត់នូវបទពិសោធន៍យ៉ាងទូលំទូលាយក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការធ្វើ និងគ្រប់គ្រងផែនការហិរញ្ញវត្ថុ ការរៀបចំគម្រោងថវិការ និងអាជីវកម្ម និងការគ្រប់គ្រងផ្នែករតនាភិបាល។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើផ្នែកគណនេយ្យ ភាសាអង់គ្លេស និងក្លាយជាគណនេយ្យជំនាញ ACCA Affiliate។

លោក វង ពណ្ណរាយ

នាយកប្រតិបត្តិធនធានមនុស្ស & រដ្ឋបាល

លោក វង ពណ្ណរាយ ធ្លាប់មានបទពិសោធន៍ផ្នែកធនធានមនុស្ស និងរដ្ឋបាល រយ:ពេល ១៣ឆ្នាំ ដោយចាប់ ផ្តើម តំណែងពីមន្ត្រីផ្នែកធនធានមនុស្សរហូត ដល់ក្លាយជានាយក នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល ។ នៅក្នុង កំឡុងពេល ១២ឆ្នាំនេះ លោកបានធ្វើការ និងទទួលបានបទពិសោធន៍ ពីក្រុមហ៊ុនផ្សេងៗគ្នាចំនួន ០៥ក្រុមហ៊ុន ដូចជា៖ អង្គការអន្តរជាតិ Hagar ចំនួន ០៣ឆ្នាំជា ប្រធានផ្នែកជ្រើសរើសបុគ្គលិក ក្រុមហ៊ុនHuawei Cambodia ចំនួន ០២ឆ្នាំ ជាអ្នកជំនាញផ្នែកជ្រើសរើសបុគ្គលិក ទំនាក់ទំនងបុគ្គលិក និងបណ្តុះបណ្តាល ក្រុមហ៊ុន Tan Chong Motor ចំនួន ០២ឆ្នាំ ជានាយករងផ្នែកធនធានមនុស្ស ក្រុមហ៊ុន British American Tobacco ចំនួន ០២ឆ្នាំ ជានាយកផ្នែកសេវាកម្មបុគ្គលិក និងប្រធានផ្នែកធនធានមនុស្ស នៅនាយកដ្ឋានប្រតិបត្តិការ និង ក្រុមហ៊ុន Newa Insurance ចំនួនជិតពីរឆ្នាំ ជានាយកនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល ។

លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និង អនុបណ្ឌិតពាណិជ្ជកម្ម។

លោក មាង ឈុនអេង

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក មាង ឈុនអេង មានបទពិសោធន៍ជាមួយវិស័យហិរញ្ញវត្ថុរយៈពេល ជាង១៦ឆ្នាំ ក្នុងតួនាទីជាច្រើនរួមមាន ជានាយកនាយកដ្ឋានសវនកម្ម ផ្ទៃក្នុងរយៈពេល៧ឆ្នាំជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ មុន ពេលលោកបម្រើការងារជាមួយ ហ្វូណនលោកបានបម្រើការងារជា សវនករផ្ទៃក្នុងរយៈពេល៥ឆ្នាំនិងជាមន្ត្រីឥណទានរយៈពេល៣ឆ្នាំ ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និង បរិញ្ញាបត្រផ្នែក គណនេយ្យនិងហិរញ្ញវត្ថុ។

លោក គង់ វណ្ណៈ

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក គង់ វណ្ណៈ មានបទពិសោធន៍ជាង ១៤ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងតួនាទីជាច្រើន ជាមួយហ្វូណនលោក កាន់តួនាទីជានាយក ប្រតិបត្តិគ្រប់គ្រងហានិភ័យ។ មុនពេលបម្រើការងារជាមួយ ហ្វូណន លោកធ្លាប់បានបម្រើការងារ ធនាគារ ប្រៃណីយ៍កម្ពុជា ក.អ ក្នុង តួនាទីជានាយកឥណទាន ។ លោកធ្លាប់បម្រើការងារនៅក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ លីហួរ រយៈពេល២ឆ្នាំជានាយកនាយកដ្ឋាន ឥណទាន បន្ទាប់មកលោកបានចូលបម្រើការងារជានាយកសាខារង រយៈពេល២ឆ្នាំនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រគណេយ្យ និងភាសាអង់គ្លេស។