- September 12, 2019
- |Uncategorized
- | 3,177
- 0
ភ្នំពេញ-នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែ បុស្ស ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ក្រុមហ៊ុន តារាផេ ដើម្បីឲ្យអតិថិជនរបស់ខ្លួន ធ្វើការទូទាត់ប្រាក់សំណងកម្ចី និង បើកប្រាក់កម្ចីតាមរយៈភ្នាក់ងារ តារាផេ ច្រើនជាង២.៧០០កន្លែងទូទាំងប្រទេស។ លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ របស់ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានមានមតិក្នុងពិធីនេះថា “តាមរយៈការធ្វើសហប្រតិបត្តិការភាពជាដៃគូនេះ ពិតជាបានឆ្លុះបញ្ចំងនូវអ្វីដែល ហ្វូណន បាននឹងកំពុងឆ្លើយតបជាមួយអតិថិជនរបស់ខ្លួនដូចបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ស្តី ពីបេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលមាន លក្ខណៈសាមញ្ញ ងាយស្រួល សេវារហ័ស និងប្រតិបត្តិតាមច្បាប់ ប្បញ្ញតិ្តនានា ”.