
ការរីករាលដាលនៃជម្ងឺកូវីត-១៩បានបង្រៀនយើងយ៉ាងច្រើន ជាពិសេសនូវ របៀបរស់នៅ និងការធ្វើអាជីវកម្មតាមគន្លងថ្មី ។ ការគ្រប់គ្រងការរីករាលដាល នៅកន្លែងធ្វើការ និងការបន្តនិរន្តភាពអាជីវកម្មក្នុងករណីមានករណីឆ្លង គឺជា របៀបវារៈសំខាន់សម្រាប់គណៈគ្រប់គ្រងហ្វូណនក្នុងឆ្នាំ ២០២០។ ចំពោះគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុហ្វូណនបាននឹងកំពុងធ្វើការអនុវត្តន៍ផែនការបន្តនិរន្តភាព អាជីវកម្ម (BCP) ក្នុងការធានានូវប្រតិបត្តិការអាជីវកម្មដូចប្រកតី និងបន្តផ្តល់ សេវាកម្មជូនអតិថិជនដោយមិនមានការរំខាន់ឡើយ ហើយធានាបាននូវសុខ មាលភាពបុគ្គលិកផងដែរ។ តាមការិយាល័យនិមួយៗរបស់ហ្វូណន ត្រូវបានអនុវត្ត នូវការវាស់កំដៅបុគ្គលិកនិងអតិថិជន និងការលាងសម្អាតដៃជាប្រចាំ។ ធ្វើការដាក់ឱ្យនៅដាច់ដោយឡែក ដោយធ្វើការពីផ្ទៈសម្រាប់បុគ្គលិកដែលណាដែលមានហានិភ័យខ្ពស់ ធ្លាប់បានចូលរួមនូវកម្មវិធីជួបជុំ ឬកម្មវិធីសាសនា នានា។ គ្រឹះស្ថានបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការណែនាំរបស់អជ្ញា ធរក្នុងការទប់ស្កាត់ជម្ងឺឆ្លងនេះ។ តាមរយៈនៃប្រព័ន្ធបណ្តាញសង្គមរបស់គ្រឹះ ស្ថាន កាធ្វើអនាម័យឬ កិច្ចការពារខ្លួនផ្សេងៗ ត្រូវបានផ្សព្វផ្សាយនិងចែកចាយ បន្តដោយបុគ្គលិកនិងអ្នកដែលគាំទ្របណ្តាញ សង្គមហ្វូណន។
រាល់ពេលមានការប្រកាសរបស់អជ្ញាធរស្តីពីការផ្ទុះឡើង នៃជម្ងឺកូវីដ១៩ក្នុងសហគមន៍ ការបែកចែកក្រុមការងារពីការរិយាល័យខ្លះ ពីផ្ទះខ្លះ ឬពីទីកន្លែងដែលបានរៀបចំទុកផ្សេងទៀត ត្រូវបានអនុវត្តដើម្បីត្រៀមលក្ខណៈសម្បត្តិទុក ជាមុនក្នុងករណីដែលបុគ្គលិកនៃទីកន្លែងមួយត្រូវបានដាក់ឱ្យធ្វើចត្តឡីស័ក ១៤ថ្ងៃ គឺយើងមានក្រុមការងារមួយក្រុមផ្សេងទៀតដើម្បី ប្រតិបត្តិការអាជីវកម្ម របស់យើងបាន។ ក្នុងការអនុវត្តគម្លាត និងការជួបជុំនានា បុគ្គលិករបស់យើង ទទួលបានបទពិសោធន៍ថ្មី និងស្និតស្នាល់ទៅនឹង ការបណ្តុះបណ្តាលឬការប្រជុំ តាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ បើទោះបីជាយើងមានក្រុមការងារឬបណ្តាញសាខាការិយាល័យប្រតិបត្តិការទូទាំងប្រទេសដល់ទៅ៥១សាខាក៏ដោយ។ ការយកចិត្តទុកដាក់ទៅនឹងការជូនដំណឹង និងចំណាត់ការរបស់អជ្ញាធរ ជាប្រធានបទក្នុងកិច្ចពិភាក្សា ក្នុងក្រុមនៃគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើង ដើម្បីធ្វើឱ្យប្រាកដថាយើងបានអនុវត្ត និងណែនាំបន្តទៅកាន់បុគ្គលិក អតិថិជន របស់យើងបានច្បាស់លាស់ និងត្រឹមត្រូវ។ ក្នុងន័យនេះទស្សនៈរបស់ខ្ញុំគឺ៖ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ ១៩ មិនចំពោះតែយើងមានធនធានច្រើនដើម្បីឧត្ថមដល់រដ្ឋាភិបាលនោះទេ ពោលគឺការរួមចំណែកធ្វើជាប្រជាពលរដ្ឋល្អ ដែលអនុវត្តនូវការណែនាំនិងបម្រាមនានា។
សម្រាប់ឆ្នាំ២០២០នេះ ស្ថានភាពហិរញ្ញវត្ថុរបស់ហ្វូណននូវមានភាពល្អប្រសើរ បើទោះជាអត្រាប្រាក់ចំនេញមានការធ្លាក់ចុះ១២ភាគរយធៀបនឹងឆ្នាំ២០១៩ ក៏ដោយ តែអត្រានេះគឺឆ្លើយតបទៅនឹងការព្យាករណ៍ដែលបានរំពឹងទុក។ ឆ្នាំ ២០២០នេះដោយស្របតាមផែនការដែលបានគ្រោងទុក កំណើននៃទ្រព្យសកម្ម របស់ហ្វូណនមានសន្ទុះត្រឹម៥ភាគរយប៉ុណ្ណោះ ខណៈពេលដែលកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរយៈពេល៥ឆ្នាំចុងក្រោយមាន៥០ភាគរយ ពោលគឺចាប់ តាំងការផ្ទេរភាគហ៊ុនមក។ ដូច្នោះទ្រព្យសកម្មរបស់ហ្វូណនមានកំណើនរហូត ដល់៦២លានដុល្លារអាមេរិក។ អនុបាតប្រាក់ចំណេញធៀបនឹងមូលធន (ROE) ទទួលបាន១៨,៤ភាគរយ និងអនុបាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម (ROA)មាន៤,៤ភាគរយ។ បើប្រៀបធៀបអត្រាហានិភ័យឥណទានទៅនឹងវិស័យទំាងមូល ដែលវិស័យលធនាគារមានអត្រាផលប័ត្រឥណទានក្នុងហានិភ័យ(DPD30+) មាន១,៦៤ភាគរយ និងមីក្រូហិរញ្ញវត្ថុមាន១,៦៣ភាគរយខណៈពេលដែល ហ្វូណនមានផលប័ត្រឥណទានមានហានិភ័យ(DPD30+)ត្រឹម១,៥៦ភាគរយ។
ដោយចំណែកទីផ្សារគោលដៅរបស់ហ្វូណន ផ្តោតលើអ្នកមានចំណូលទាប រួមទាំងអ្នកទទួលបានចំនូល ពីប្រាក់បៀវត្សរ៍ និងអ្នកដែលមានចំនូលពីអាជីវកម្មផ្ទាល់ខ្លួន ការរាំងស្ទះប្រាក់ចំណូលរបស់អតិថិជន ពីផល់ប៉ះពាល់នៃជម្ងឺកូវីដ១៩ គឺជាបញ្ហាប្រឈមដល់ការអនុវត្តកត្តព្វកិច្ចរបស់អតិថិជនជាមួយ គ្រឹះស្ថានផង ដែរ។ ដូច្នោះដើម្បីធានា និរន្តភាពអតិថិជនរបស់យើង ក្រុមប្រឹក្សាភិបាលរបស់ គ្រឹះស្ថាន បានធ្វើការអនុម័តិគោលនយោបាយឥណទានរៀបចំឡើងវិញ ក្នុង កិច្ចគាំទ្រដល់អតិថិជនដែលទទួលរងនូវផល់ប៉ះពាល់នេះ។ ក្នុងឆ្នាំ២០២០នេះ អតិថិជនប្រមាណជាង១៤,៨% ទទួលបានការធ្វើឥណទានរៀបចំឡើងវិញ ក្នុងលក្ខខ័ណ្ឌប្រកបដោយការអនុគ្រោះ និងយោគយល់បំផុត។
សម្រាប់ឆ្នាំ២០២១នេះ ការអូសបន្លាយនៃការផ្ទុះឡើងនៃជម្ងឺកូវីដ១៩ ធ្វើឱ្យ ប្រភពចំណូលអតិថិជនមានការធ្លាក់ចុះ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចក្នុង ស្រុកមានភាពមិនច្បាស់លាស់ផងដែរ។ ទោះបីយ៉ាងនេះក៏ដោយ យើងនូវតែមានសុទិដ្ឋិនិយមចំពោះរាជរដ្ឋាភិបាល ក្នុងវិធានការប្រឆាំងទៅនឹងជម្ងឺរាត ត្បាតនេះ ជាពិសេសទៅលើយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដែលនឹងនាំមកនូវសេ្ថរភាពឡើងវិញនៃសម្មភាពអាជីកម្មក្នុងស្រុក។ ហ្វូណន បានត្រៀម លក្ខណៈសម្បត្តិរួចជាស្រេចដើម្បីជួយអតិថិជនរបស់ខ្លួន ស្ថារឡើងវិញងើបចេញពីផល់ប៉ះពាល់ពីវិបត្តិនេះ។ ក្នុងឆ្នាំ២០២១នេះផងដែរយើងមាន ផែនការជាក់លាក់ ក្នុងការដាក់ឱ្យតំណើរការ នៃប្រព័ន្ធដំណើរការប្រាក់កម្ចី (LOS) ដែលអាចជួយ យើងឱ្យពន្លឿននូវការឆ្លើយតបក្នុងការផ្តល់សេវាកម្មប្រាក់កម្ចីជូនអតិថិជន របស់យើង ដូចបានបញ្ជាក់ក្នុងបេសកម្មរបស់ ហ្វូណន “ ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈ សាមញ្ញ ងាយស្រួល សេវារហ័ស និងប្រតិបត្តិតាមច្បាប់ ប្បញ្ញត្តិនានា”។ សម្រាប់ឆ្នាំ២០២១ការអភិវឌ្ឍអាជីវកម្ម នៅតែជាទិសដៅអទិភាពក្នុងការពង្រីក បណ្តាញនិងផ្តល់សេវាកម្មកាន់តែទូលំទូលាយជូនដល់អតិថិជន។
ជាចុងក្រោយ យើងសូមថ្លែងអំណរគុណចំពោះ អតិថិជន និយ័តករ ម្ចាស់ភាគ ហ៊ុន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិករបស់ហ្វូណន ហើយសូម ថ្លែងអំណរគុណចំពោះការលើកទឹកចិត្ត ការលះបង់ ដែលជាផ្នែកមួយនៃភាព ជោគជ័យ និងការរីកចម្រើនរបស់ហ្វូណន។
លោក ឃូ ប៊ុនទ្រី
ប្រធាននាយកប្រតិបត្តិ