
- September 13, 2019
- |Uncategorized
- | 3,882
- 0
សៀមរាប_នាថ្ងៃ១កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារពសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និង លើទិសដៅការងារប្រចាំឆ្នាំ០១៩។ គិតត្រឹមបំណាច់ឆ្នាំ២០១៨ ហ្វូណន មានផលប័ត្រឥណទានសរុបកើនឡើងរហូតដល់ ៤៧លានដុល្លារអាមេរិក និងទទួលបានអតិថិជនសរុបជិត ២០.០០០នាក់។ ហើយផលប័ត្រឥណទានមិនតំណើការមាន១,១៩%។ លោកឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានសម្តែងនូវការកោតសរសើរខ្ពស់សម្រាប់ បុគ្គលិក និងគណៈគ្រប់គ្រង ក្នុងការខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈពេលមួយឆ្នាំពេញប្រកបដោយលទ្ធផលផ្លែផ្ការ និងទទួលបានប្រាក់ចំណេញតាមការរំពឹងទុក។ ក្នុងឳកាសនោះផងដែរ លោកបានធ្វើការកំណត់ទិសដៅថ្មីសម្រាប់ឆ្នាំ២០១៩ របស់ ហ្វូណន។