
- August 19, 2019
- |Uncategorized
- | 3,799
- 0
ជានិច្ចកាល ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី តែងធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកថ្មីដើម្បីធានាថាពួកគេបានយល់ដឹងនូវ ទស្សនវិស័យ បេសកកម្ម គុណតម្លៃស្នូល និងវប្បធម៌របស់ស្ថាប័ន ព្រោះបុគ្គលិកថ្មីទាំងអស់មកពីប្រភពផ្សេងៗ ។ ម៉្យាងវិញទៀត ការតម្រង់ទិសបុគ្គលិកថ្មី គឺជួយដល់ពួកគេដើម្បីយល់ដឹងអំពីតួនាទី ភារកិច្ច និងបំពាក់បំប៉នជំនាញទាំងក្នុងថ្នាក់ ក៏ដូចជាការអនុវត្តន៍ផ្ទាល់។
លោក ហាន ប៊ុនហុន ប្រធាននាយកប្រតិបត្តិអាជីវកម្ម បានមានប្រសាសន៍ដល់សិក្ខាកាមក្នុងពេលបិទវគ្គបណ្តុះបណ្តាលមន្ត្រីឥណទានថ្មីនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នេះថា អ្នកទាំងគ្នានៅទីនេះ ត្រូវមាននូវ ទស្សនវិស័យ ឬក្ដីស្រម៉ៃ។ តើអ្នកទាំងអស់គ្នាដែលគិតទេថា នឹងចង់ក្លាយជាអ្វីនៅ២ឆ្នាំទៀត? ៣ឆ្នាំទៀត? ឬ១០ឆ្នាំទៀត? ប្រសិនបើអ្នកទាំងអស់គ្នាគ្មានក្តីស្រម៉ៃទេ អ្នកមិនមែនជាអ្នកដឹកនាំទេ អ្នកនឹងត្រូវបានគេដឹកនាំ មិនថាអ្នកជាមន្ត្រីជំនាន់មុន ឬក្រោយទេ។ ព្រោះអ្នកដែលមានក្តីស្រម៉ៃ ពួកគេគិតលើស ធ្វើលើស ពីអ្នកដែលគ្មានមហច្ចិតា។ ដូច្នោះនៅពេលអ្នកត្រឡប់ទៅសាខារៀងៗខ្លួន សូមខិតខំស្រូបយកនូវចំណេះដឹងល្អថ្មីៗ ពីអ្នកជំនាន់មុន (មន្ត្រីឥណទាន/ប្រធានមន្រ្តីឥណទាន) និងវាសចាកឆ្ងាយពីទំលាប់ ឬវិន័យមិនល្អរបស់អ្នកជំនាន់មុន ហើយត្រូវចាំជាប់ក្នុងចិត្តថា ទៅរៀនពីអ្នកចាស់ ហើយធ្វើឲ្យល្អជាងអ្នកចាស់។
អត្ថបទដោយ៖ លោក សោរក្ស