- July 9, 2024
- |Uncategorized
ទីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ នៃក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។ គណៈគ្រប់គ្រងរបស់គ្រឹះស្ថាន បានលើកឡើងនូវលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម ព្រមទាំងដំណោះស្រាយនានា ដើម្បីជាទិសដៅ និងត្រីវិស័យក្នុងការអនុវត្តន៍បន្ត។ នាយកសាខានីមួយៗនៃគ្រឹះស្ថាន បានមានឱកាសរៀនពីគ្នាទៅវិញទៅមក ជាពិសេសនូវការចែករំលែកបទពិសោធល្អៗ ពីនាយកសាខាដែលមានលទ្ធផលការងារល្អលើការគ្រប់គ្រង ដឹកនាំ ក្នុងកម្មវិធីចែករំលែកបទពិសោធរបស់នាយកសាខា។ ទន្ទឹមគ្នានេះផងដែរ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និង ធនាគារប្រៃសណីយ៍កម្ពុជាក.អ បានរៀបចំកម្មវិធីរួមគ្នាដើម្បីកសាងទំនាក់ទំនងល្អ និងភាពស្និទ្ធស្នាលនៃថ្នាក់ដឹកនាំទំាងអស់ក្នុងរង្វង់នៃមហាគ្រួសារធនាគារប្រៃសណីយ៍កម្ពុជា ដែលកម្មវិធីនេះមានជាអាទិ៍៖ ១. កម្មវិធីរត់ម៉ារ៉ាតុង (Fun Run) ៤គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់ប្រាសាទបាយ័ន(ប្រាសាទអង្គរធំ) ។ សកម្មភាពនេះត្រូវបានឆ្លុះបញ្ចាំងទៅនឹង២ចំនុចធំគឺ “គោលដៅ និងការខិតខំដោយមិនបោះបង់”។ កម្មវិធីទី២ គឺកម្មវិធីអាហារសាមគ្គីដែលមានការស្លៀកពាក់(Style)នៃទស្សវត្សរ៍ឆ្នាំ១៩៦០ ហើយម្នាក់ៗមានអារម្មណ៍ប្លែក និងមានសេចក្តីរីករាយក្រៃលែង។