តើមានអ្វីថ្មី – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

អបអរសាទរ! ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលសុី

អបអរសាទរ! ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលសុីទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ “មាស”សម្រាប់ឆ្នាំជាប់ពន្ធ២០២៤ និងឆ្នាំ២០២៥។

រីករាយទិវានារីអន្តរជាតិ ៨មីនាឆ្នាំ២០២៥

ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន បានរៀបចំទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”។ គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានបាននឹងកំពុងមានបុគ្គលិកបម្រើការជាស្រ្តីក្នុងគ្រឹះស្ថានជិត៣០% នៃបុគ្គលិកសរុប។ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងទីផ្សារការងារបានជួយពង្រឹងសមភាពយែនឌ័រតាមរយៈ ១. ការធានាឱ្យស្ត្រីមានឱកាសស្មើគ្នាក្នុងការងារ និងការអភិវឌ្ឍន៍ជំនាញ ២. ការប្រយុទ្ធប្រឆាំងនឹងការរើសអើងផ្អែកលើយែនឌ័រ និងការរំលោភសិទ្ធិ។ យើងទំាងអស់គ្នា ទាំងបុរសនិងស្ត្រី រួមចំណែកគាំទ្រ និងពង្រឹងសមភាពយែនឌ័រក្នុងសង្គមរបស់យើង។

សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤

សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ គណៈគ្រប់គ្រងនៃគ្រឹះស្ថាន បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទំាងបន្តជម្រុញលើកទឹកចិត្តនូវការអនុវត្តន៍សូចនាករថ្មីៗ ដែលត្រូវផ្តោតសម្រាប់ឆ្នាំ២០២៥នេះ និងអភិវឌ្ឍសមត្ថភាពបន្ថែមជាប្រចាំ ដើម្បីត្រៀមទទួលយកនូវកាលានុវត្តភាពនានាស្របតាមទិសដៅនៃភាពរីកចម្រើនរបស់គ្រឹះស្ថាន។ក្នុងឱកាសនេះផងដែរ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំសកម្មភាពក្រុម(Team Building) និងការកម្សាន្តនានា ដើម្បីកសាងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្ថាប័នទំាងពីរប្រកបដោយភាតរភាព។

វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងឥណទាន

ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងឥណទាន ដល់ នាយកភូមិភាគ នាយកសាខា និងប្រធានក្រុមមន្ត្រីឥណទានសាខា នាថ្ងៃសៅរ៍ ០៩កើត ខែកក្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន ទន្កេបាសាក់ II រាជធានីភ្នំពេញ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤

ទីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ នៃក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។ គណៈគ្រប់គ្រងរបស់គ្រឹះស្ថាន បានលើកឡើងនូវលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម ព្រមទាំងដំណោះស្រាយនានា ដើម្បីជាទិសដៅ និងត្រីវិស័យក្នុងការអនុវត្តន៍បន្ត។ នាយកសាខានីមួយៗនៃគ្រឹះស្ថាន បានមានឱកាសរៀនពីគ្នាទៅវិញទៅមក ជាពិសេសនូវការចែករំលែកបទពិសោធល្អៗ ពីនាយកសាខាដែលមានលទ្ធផលការងារល្អលើការគ្រប់គ្រង ដឹកនាំ ក្នុងកម្មវិធីចែករំលែកបទពិសោធរបស់នាយកសាខា។ ទន្ទឹមគ្នានេះផងដែរ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និង ធនាគារប្រៃសណីយ៍កម្ពុជាក.អ បានរៀបចំកម្មវិធីរួមគ្នាដើម្បីកសាងទំនាក់ទំនងល្អ និងភាពស្និទ្ធស្នាលនៃថ្នាក់ដឹកនាំទំាងអស់ក្នុងរង្វង់នៃមហាគ្រួសារធនាគារប្រៃសណីយ៍កម្ពុជា ដែលកម្មវិធីនេះមានជាអាទិ៍៖ ១. កម្មវិធីរត់ម៉ារ៉ាតុង (Fun Run) ៤គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់ប្រាសាទបាយ័ន(ប្រាសាទអង្គរធំ) ។ សកម្មភាពនេះត្រូវបានឆ្លុះបញ្ចាំងទៅនឹង២ចំនុចធំគឺ “គោលដៅ និងការខិតខំដោយមិនបោះបង់”។ កម្មវិធីទី២ គឺកម្មវិធីអាហារសាមគ្គីដែលមានការស្លៀកពាក់(Style)នៃទស្សវត្សរ៍ឆ្នាំ១៩៦០ ហើយម្នាក់ៗមានអារម្មណ៍ប្លែក និងមានសេចក្តីរីករាយក្រៃលែង។

រង្វាន់មន្ត្រីឥណទាន (ជុំទី២) និងរង្វាន់អាជីវកម្មប៊េងកាសូរេន ២០២៣

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ គណៈគ្រប់គ្រង នៃហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធកម្មវិធី “រង្វាន់មន្ត្រីឥណទាន២០២៣ (ជុំទី២) និងរង្វាន់អាជីវកម្មប៊េងកាសូរេន ដែលមានជ័យលាភីមន្ត្រីឥណទាន និងនាយកសាខាមកពីបណ្តាសាខាទូទាំងប្រទេសកម្ពុជា។ សូមអបអរសាទរ និងសូមទទួលបានសេចក្តីរីករាយ និងសុខសុវត្ថិភាពក្នុងដំណើរកម្សាន្តនេះ ។

ព័ត៌មានទំនាក់ទំនង

  • អគារលេខ ៩៥ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ
  • (៨៥៥)៩៣ ៥០ ៨៨៨៨/ ៦៧​ ៦៦៦​ ៧៦៨
  • info@funan.com.kh
    info@funan.com.kh