- August 19, 2019
- |Uncategorized
- | 3,309
- 0
នៅថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ ហ្វូណន បានរៀបចំវគ្គបណ្តុះបណ្តាលមួយដើម្បីបង្កើនសមត្ថភាពដល់បុគ្គលិក និង គណៈគ្រប់គ្រងដែលវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ ហ្វូណន អាសយដ្ឋាន ផ្ទះលេខ ៣៨៤ ផ្លូវលេខ ៣៧១ (ផ្លូវសឡា)សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាក្រោមការចូលរូមរបស់នាយកសាខា នាយករងនាយកដ្ឋាននិងមន្ត្រីផ្នែកដោះស្រាយបំណុលអសកម្មជាច្រើនរូបទៀត។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំប៉ន និង ពង្រឹងជំនាញព្រមទាំងចំណេះដឹងដល់ពួកគាត់ដើម្បីឲ្យពួកគាត់អាចអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្តែងជាពិសេសរបៀបទំនាក់ទំនងជាមួយអាជ្ញាធរក្នុងតំបន់។លើសពីនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះបានបង្រៀននិងបង្ហាញដល់សិក្ខាកាមអំពីតួនាទី និង ទំនួលខុសត្រូវរបស់ពួកគាត់ក្នុងការដោះស្រាយនូវបញ្ហាបំណុលដែលកើតមាននៅតាមសាខានីមួយៗ។
បន្ទាប់ពីការហ្វឹកហ្វឺន លោក សេង វណ្ណារ៉ា អនុប្រធាននាយកប្រតិបត្តិរបស់ហ្វូណនបានមានប្រសាសន៍ថា ពួកយើងនៅទីនេះនឹងត្រៀមខ្លួនជាស្រេចដើម្បី ហ្វូណន។ លោកបានបន្តទៀតថា ការបណ្តុះបណ្តាលថ្ងៃនេះគ្រាន់តែជាចាប់ផ្តើមសម្រាប់បុគ្គលិក និងគណៈគ្រប់គ្រងរបស់ ហ្វូណន ចាប់តាំងពីយើងទទួលបានអាជ្ញាប័ណ្ណពេញលេញពីធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះ ប៉ុន្តែយើងនឹងរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗបន្តទៅទៀតដើម្បីបំពាក់បំប៉នបុគ្គលិក និង គណៈគ្រប់គ្រងរបស់យើងដើម្បីធ្វើឲ្យពួកគាត់មានភាពខ្លាំងក្នុងប្រតិបត្តការប្រចាំថ្ងៃជាពិសេសក្នុងសកម្មភាពដោះស្រាយបំណុលអសកម្ម។
គូសបញ្ជាក់ផងដែរថា ៖ សិក្ខាកាមដែលចូលរួមសរុបទាំងអស់ចំនួន ៦០នាក់ នឹងត្រូវបែង ចែកជាពីរក្រុមដែលក្រុមទីមួយសម្រាប់ថ្ងៃទី២៤ និងមួយក្រុមទៀតសម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២0១៥។