- September 14, 2019
- |Uncategorized
- | 3,479
- 0
សៀមរាប_នាថ្ងៃ១កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និង លើទិសដៅការងារប្រចាំឆ្នាំ២០១៩។ គិតត្រឹមបំណាច់ឆ្នាំ២០១៨ ហ្វូណន មានផលប័ត្រឥណទានសរុបកើនឡើងរហូតដល់ ៤៧លានដុល្លារអាមេរិក និងទទួលបានអតិថិជនសរុបជិត ២០.០០០នាក់។ ហើយផលប័ត្រឥណទានមិនដំណើការមាន១,១៩%។ លោកឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានសម្តែងនូវការកោតសរសើរខ្ពស់សម្រាប់ បុគ្គលិក និងគណៈគ្រប់គ្រង ក្នុងការខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈពេលមួយឆ្នាំពេញប្រកបដោយលទ្ធផលផ្លែផ្ការ និងទទួលបានប្រាក់ចំណេញតាមការរំពឹងទុក។ ក្នុងឳកាសនោះផងដែរ លោកបានធ្វើការកំណត់ទិសដៅថ្មីសម្រាប់ឆ្នាំ២០១៩ របស់ ហ្វូណន។
នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ គណៈគ្រប់គ្រង រួមទំាងបុគ្គលិករបស់ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអីលស៊ី បានរៀបចំឲ្យមានកម្មវិធីសង្គមមួយដែលមានឈ្មោះថា៖ មានព្រៃ មានជីវិត ដោយមានការចូលរួមពីសំណាក់ប្រជាជនទូទៅមិនថាតែបុគ្គលិកនោះទេ។ នេះត្រូវបានធ្វើឡើងតាមរយៈការចែករំលែក (Share) នូវការផ្សព្វផ្សាយកម្មវីធីនេះដែលបានប្រកាសតាមបណ្តាញសង្គម Facebook របស់ហ្វូណន ដោយហ្វូណន នឹងដាំដើមកោងកាង ទៅតាមចំនួនអ្នកចូលរួមចែករំលែកព័ត៌មានក្នុង Facebook។ ជាលទ្ធផលដើមកោងកាងជាច្រើនរយដើម ត្រូវបានដាំតាមការសន្យា។
លោក ឃ៊ូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ របស់ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអីលស៊ី បានមានមតិសំណេះសំណាល ក្នុងទិវាដាំដើមកោងកាងនេះថា៖ “ព្រៃកោងកាងមិនត្រឹមតែជាអន្តរការី ជួយការពារនូវបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ តែវាបានបង្តើតនូវជីវចម្រុះ និងបង្កបង្កើតជីវិតជាច្រើនទៀតផង ”។
លោក សីម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានមានប្រសាសន៍ថា៖ “មុនពេលដែលព្រៃកោងកាងត្រូវបានអភិរក្សក្នុងតំបន់នេះ ប្រជានេសាទអាចរកចំណូលបានត្រឹម២,៥ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នប្រជាជនអាចរកចំណូលពីការនេសាទបាន ១០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ”។
សូមថ្លែងអំណរគុណដល់អ្នកទំាងអស់គ្នាដែលបានចូលរួម គាំទ្រចំពោះសកម្មភាពរបស់ហ្វូណនកន្លងមក។