សាខាស្រុកស្ទឹងត្រែង – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

លោក​ ចាន់ សុផាត សព្វថ្ងៃរស់នៅភូមិគីឡូលេខ៨ ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។  គាត់គឺជាអតិថិជន​ ដែលទទួលបានភាពជោគជ័យក្នុងអាជីវកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីគាត់បានប្រើប្រាស់ប្រាក់កម្ចីជាមួយហ្វូណន។

បច្ចុប្បន្នគាត់បាននឹងកំពុងប្រើប្រាស់កម្ចីជាមួយហ្វូណនបានចំនួន៣វគ្គ ពោលគឺចាប់ពីឆ្នាំ២០១៨ មកម្លះ។ ​វគ្គកម្ចីលើកទីមួយដែលគាត់ទទួលបានចំនួន ២,០០០ដុល្លារអាមេរិក ក្នុងគោលបំណងយកមក ធ្វើចំការស្វាយចន្ទី ហើយវគ្គកម្ចីលើកទីពីរយកមកទិញដែក ថ្ម ស៊ីម៉ងតិ៍ ដើម្បីធ្វើអាជីវកម្ម (ធ្វើពាង) និងវគ្គកម្មីលើកទី៣​ប្រើប្រាស់លើការទិញម៉ាស៊ីនក្រឡុកស៊ីម៉ងតិ៍។ មូលហេតុដែលធ្វើអោយពួកគាត់សម្រេចចិត្តបន្តប្រើប្រាស់កម្ចីជាមួយហ្វូណនគឺ ការផ្តល់សេវាកម្មល្អ ពីបុគ្គលិក ។

Add Comment

Your email address will not be published. Required fields are marked *

one × three =