- August 25, 2021
- |Uncategorized
ដើម្បីរួមចំណែកទប់ស្កាត់ជម្ងឺកូវីដ១៩ដែលកំពុងរីករាលដាលក្នុងសហគមន៍ ហ្វូណនមីក្រូហិរញ្ញវត្ថុ បានចូលរួមជាមួយអជ្ញាធរតាមរយៈផ្តល់សម្ភារៈចាំបាច់រួមមាន ម៉ាស់ចំនួន១២៥.០០០ (មួយរយម្ភៃប្រាំពាន់) អាល់កុលចំនួន៧៥០លីត្រ និងស្រោមដៃចំនួន២៥.០០០ឯកត្តា ដល់រដ្ឋបាលខេត្តចំនួន៥ដែលមានអតិថិជនរបស់គ្រឹះស្ថានច្រើនជាងគេ។ សកម្មភាពនេះជាផ្នែកមួយនៃការរួមចំណែកក្នុងទំនួលខុសត្រូវសង្គម ដែលគ្រឹះស្ថានតែងតែយកចិត្តទុកដាក់ និងដាក់ចេញជាសកម្មភាពជាក់លាក់ប្រចាំឆ្នាំរបស់ខ្លួន។ បន្ថែមលើការផ្តល់ជាសម្ភារៈគាំទ្រដល់អជ្ញាធរ ក្នុងយុទ្ធនាការនៃរួមចំណែកជួយទប់ស្កាត់ជម្ងឺកូវីដ១៩នេះ គ្រឹះស្ថានបាននឹងកំពុង អប់រំនិងអនុវត្ត ជាប្រចាំរាល់ការណែនាំរបស់អជ្ញាធរ ជាពិសេសលើវិធាន៣កុំ និង៣ការពារ។
ហ្វូណន ធ្វើការជម្រុញបុគ្គលិក និងអតិថិជនឱ្យឆាប់ទទួលបានវ៉ាក់សាំងកូវីដ១៩ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ការបញ្ចុះតម្លៃសេវា១០%សម្រាប់អតិថិជនដែលដាក់ពាក្យស្នើសុំឥណទានជាមួយប័ណ្ណចាក់វ៉ាក់សាំងកូវី១៩ជាដើម។ ស្ទើរគ្រប់បុគ្គលិកទំាងអស់របស់គ្រឹះស្ថានទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលនេះជាផ្នែកមួយនៃទិសដៅរបស់ស្ថាប័នក្នុងការបន្តនិរន្តរភាពអាជីវកម្ម។
សូមអរគុណដល់ភាគីពាក់ព័ន្ធក្នុងកិច្ចសហការអាជីវកម្មជាមួយហ្វូណន។
រូបភាពនៃការផ្តល់សម្ភារៈទប់ស្កាត់កូវីដ១៩ដល់រដ្ឋបាលខេត្តសៀមរាប
រូបភាពនៃសការផ្តល់សម្ភារៈទប់ស្កាត់កូវីដ១៩ដល់រដ្ឋបាលខេត្តបាត់ដំបង់