ការរួមចំណែករបស់ហ្វូណនក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ក្នុងសហគមន៍ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ដើម្បីរួមចំណែកទប់ស្កាត់ជម្ងឺកូវីដ១៩ដែលកំពុងរីករាលដាលក្នុងសហគមន៍ ហ្វូណនមីក្រូហិរញ្ញវត្ថុ បានចូលរួមជាមួយអជ្ញាធរតាមរយៈផ្តល់​សម្ភារៈចាំបាច់រួមមាន ម៉ាស់ចំនួន១២៥.០០០ (មួយរយម្ភៃប្រាំពាន់) អាល់កុលចំនួន៧៥០លីត្រ និងស្រោមដៃចំនួន២៥.០០០ឯកត្តា ដល់រដ្ឋបាលខេត្តចំនួន៥ដែលមានអតិថិជនរបស់គ្រឹះស្ថានច្រើនជាងគេ។ សកម្មភាពនេះជាផ្នែកមួយនៃការរួមចំណែកក្នុងទំនួលខុសត្រូវសង្គម ដែលគ្រឹះស្ថានតែងតែយកចិត្តទុកដាក់ និងដាក់ចេញជាសកម្មភាពជាក់លាក់ប្រចាំឆ្នាំរបស់ខ្លួន។ បន្ថែមលើការផ្តល់ជាសម្ភារៈគាំទ្រដល់អជ្ញាធរ ក្នុងយុទ្ធនាការនៃរួមចំណែក​​ជួយទប់ស្កាត់ជម្ងឺកូវីដ១៩នេះ គ្រឹះស្ថានបាននឹងកំពុង អប់រំនិងអនុវត្ត ជាប្រចាំរាល់ការណែនាំរបស់អជ្ញាធរ ជាពិសេសលើវិធាន៣កុំ និង៣ការពារ។

ហ្វូណន ធ្វើការជម្រុញបុគ្គលិក និង​អតិថិជនឱ្យឆាប់ទទួលបានវ៉ាក់សាំងកូវីដ១៩ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាល  តាមរយៈការផ្តល់ការបញ្ចុះតម្លៃសេវា១០%សម្រាប់អតិថិជនដែលដាក់ពាក្យស្នើសុំឥណទានជាមួយប័ណ្ណចាក់វ៉ាក់សាំង​កូវី១៩ជាដើម។ ស្ទើរគ្រប់បុគ្គលិកទំាងអស់របស់គ្រឹះស្ថានទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលនេះជាផ្នែកមួយនៃទិសដៅរបស់ស្ថាប័នក្នុងការបន្តនិរន្តរភាពអាជីវកម្ម។

សូមអរគុណដល់ភាគីពាក់ព័ន្ធក្នុងកិច្ចសហការអាជីវកម្មជាមួយហ្វូណន។

រូបភាពនៃការផ្តល់សម្ភារៈទប់ស្កាត់កូវីដ១៩ដល់រដ្ឋបាលខេត្តសៀមរាប 

រូបភាពនៃសការផ្តល់សម្ភារៈទប់ស្កាត់កូវីដ១៩ដល់រដ្ឋបាលខេត្តបាត់ដំបង់