កិច្ចសហការលើភាពជាដៃគូរក្នុងការផ្តល់កម្ចីទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី) – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ថ្ងៃពុធ ទី១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានចុះហត្ថលេខាលើភាពជាដៃគូរជាមួយក្រុមហ៊ុនហនុមាន អូតូ ត្រេឌីង ឯ.ក (Hanuman Auto Trading Co., Ltd.) លើកិច្ចសហការភាពជាដៃគូរក្នុងការផ្គត់ផ្គង់ត្រីចក្រយានយន្ត(ម៉ូតូកង់បី) សម្រាប់អតិថិជនដែលទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន។ ក្រុមហ៊ុនហនុមាន អូតូ ត្រេឌីង ឯ.ក (Hanuman Auto Trading Co., Ltd.) ជាក្រុមហ៊ុនផ្តាច់មុខក្នុងការផ្គត់ផ្គងផលិតផលត្រីចក្រយានយន្ត(ម៉ូតូកង់បី)ឈ្មោះបាចា (Bajaj) ក្នុងប្រទេសកម្ពុជា។ កិច្ចសហការលើភាពជាដៃគូរនេះ នឹងផ្តល់ឱ្យអតិថិជនហ្វូណនទទួលបានទំាងគុណភាពនិងតម្លៃនៃផលិតផល ដើម្បីប្រើប្រាស់ក្នុងគោលបំណងអាជីវកម្មរបស់ខ្លួន។
ឆ្លៀតក្នុងឳកាសនេះដែរ ហ្វូណន សូមធ្វើការជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ថា អតិថិជនអាចស្នើសុំកម្ចីពីគ្រឹះស្ថានដើម្បីទិញត្រីចក្រយានយន្ត(ម៉ូតូកង់បី) (បង់រំលស់ម៉ូតូកង់បី) ក្នុងគោលបំណងអាជីកម្ម បានជាមួយនឹងអត្រាការប្រាក់សមរម្យ រយៈពេលវែង ព្រមទំាងទទួលបានលក្ខខណ្ឌធានារ៉ាប់រងលើត្រីចក្រយានយន្ត(ម៉ូតូកង់បី) ពីគ្រឹះស្ថានផងដែរ។
សូមធ្វើការទំនាក់ទំនងដើម្បីទទួលបានព័ត៌មានលម្អិតពីផលិតផលនេះ។ សូមអរគុណ!

☎️ 093 508 888 / 067 666 768

▶️ Telegram : https://t.me/funanmfi

▶️ Youtube : https://bit.ly/3s5jcj4

▶️ Tik Tok : https://vt.tiktok.com/ZSeLMUUpL/

▶️ Linkedin : https://bit.ly/3IVXmp4

✉️ info@funan.com.kh

🌐www.funan.com.kh