ហ្វូណនមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទ្រូម៉ាន់នី បានចុះកិច្ចព្រមព្រៀង – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ហ្វូណនមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទ្រូម៉ាន់នី បានចុះកិច្ចព្រមព្រៀងលើការពង្រីកភាពជាដៃគូបន្ថែមទៀត នៃការបើកប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នី។ លោកឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានលើកឡើងថា៖ ”កិច្ចសហការនៃក្រុមហ៊ុនទាំងពីរពិតជាផ្តល់នូវអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយតាមរយៈភ្នាក់ងារទ្រូម៉ាន់នីជាច្រើនកន្លែង បានផ្តល់នូវគុណតម្លៃបន្ថែម និងភាពងាយស្រួលដល់អតិថិជនរបស់ហ្វូណន”។