សិក្ខាសាលាស្តីពីការអនុវត្តន៍លើការអប់រំហិរញ្ញវត្ថុដល់អតិថិជននិងគ្រួសារអតិថិជនរបស់ហ្វូណនក្រោមប្រធានបទ “ចំណេះដឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ”។ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

នៅថ្ងៃទី៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភី អិល ស៊ី បានបើកសិក្ខាសាលាស្តីពីការអនុវត្តន៍លើការអប់រំហិរញ្ញវត្ថុដល់អតិថិជននិងគ្រួសារអតិថិជនរបស់ហ្វូណនក្រោមប្រធានបទ “ចំណេះដឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ”។ គ្រឹះស្ថាន បានបញ្ចូលកិច្ចការងារនេះទៅក្នុងផែនការសកម្មភាពនៃទំនួលខុសត្រូវសង្គមរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ស្របតាមទិសដៅរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងសហគមន៍ និងយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ។ ក្នុងកិច្ចការងារនេះ ហ្វូណនបានធ្វើការបោះពុម្ភកូនសៀវភៅអប់រំហិរញ្ញវត្ថុ “ចំណេះដឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ” ដើម្បីចែកជូននិងធ្វើការណែនាំអំពីខ្លឹមសារនេះ ដល់អតិថិជននិងគ្រួសារអតិថិជន ដែលក្នុងនោះគ្រឹះស្ថានរំពឹងថា អ្នកដែលទទួលបានអត្ថប្រយោជន៍នេះមានចំនួន២៥.០០០គ្រួសារ។

កូនសៀវភៅអប់រំហិរញ្ញវត្ថុ “ចំណេះដឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ” មានមាតិការសំខាន់រួមមាន៖

១. ការកំណត់ពីតម្រូវការ និងការចង់បាន ក្នុងគ្រួសារ

២. ការកំណត់គោលដៅហិរញ្ញវត្ថុគ្រួសារ

៣. ការគ្រប់គ្រងលំហូរសាច់ប្រាក់ចេញ/ចូល និងការគ្រប់គ្រងចំណូល/ចំណាយ

៤. ការយល់ដឹងអំពីកម្ចី

៥. តារាងគំរូគ្រប់គ្រងចំណូលចំណាយគ្រួសារ។

សិក្ខាសាលាក្នុងថ្ងៃនេះ គឺជាការបណ្តុះបណ្តាលគ្រូបង្គោលដល់នាយកភូមិភាគរបស់គ្រឹះស្ថាន ដើម្បីធ្វើការបណ្តុះបណ្តាលបន្តដល់បុគ្គលិកសាខា ក្នុងការចែករំលែកបន្តទៅដល់សហគមន៍។ 

សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយគ្រឹះស្ថានក្នុងការបន្តផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងហិរញ្ញវត្ថុជាប្រយោជន៍ដល់សង្គមទំាងមូល។