សកម្មភាពការផ្តល់ការអប់រំហិរញ្ញវត្ថុដល់សហគមន៍ – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

បន្ទាប់ពីសិក្ខាសាលាគ្រូបង្គោលស្តីពីការអប់រំហិរញ្ញវត្ថុដល់អតិថិជននិងគ្រួសារអតិថិជនរបស់ហ្វូណនក្រោមប្រធានបទ “ចំណេះដឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ” ក្រុមការងារទំាងនេះបានបញ្ចប់ការបណ្តុះបណ្តាលបន្តដល់បុគ្គលិកសាខានៃគ្រឹះស្ថាន និងបានចាប់ផ្តើម​ធ្វើការចែករំលែកនៃខ្លឹមសារនេះទៅដល់សហគមន៍។ គួរបញ្ជាក់ផងដែរថា ស្របតាមការរំពងទុក ជាង២០.០០០គ្រួសារនៃអតិថិជនរបស់យើងនឹងត្រូវ ទទួលបាននូវចំណេះដឹងនេះ។​ កូនសៀវភៅអប់រំហិរញ្ញវត្ថុ “ចំណេះដឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ” មានមាតិការសំខាន់រួមមាន៖ ១.ការកំណត់ពីតម្រូវការ និងការចង់បាន ក្នុងគ្រួសារ ២.ការកំណត់គោលដៅហិរញ្ញវត្ថុគ្រួសារ ៣. ការគ្រប់គ្រងលំហូរសាច់ប្រាក់ចេញ/ចូល និងការគ្រប់គ្រងចំណូល/ចំណាយ ៤. ការយល់ដឹងអំពីកម្ចី និង៥. តារាងគំរូគ្រប់គ្រងចំណូលចំណាយគ្រួសារ។
ខាងក្រោមជាសកម្មភាពបុគ្គលិកហ្វូណន ផ្តល់ការអប់រំហិរញ្ញវត្ថុ “ចំណេះដឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់គ្រួសារ” ដល់សហគមន៍។