សន្និបាតបូកសរុបលទ្ធផលការងារឆមាសទី០១ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី០២ ឆ្នាំ២០២៣ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអីលស៊ី – ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

នាថ្ងៃសៅរ៍ ០៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី០១ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី០២ ឆ្នាំ២០២៣ នៅសណ្ឋាគារសោម៉ាដេវី ខេត្តសៀមរាប ក្រោមបរិយាយកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។ លើសពីនេះគ្រឹះស្ថាន និងធនាគារប្រៃសណីយ៍កម្ពុជា បានរៀបចំនូវពិធីពិសាភោជនាហារ និងសកម្មភាពការងារក្រុមរួមគ្នាក្នុងគោលបំណងបង្កើនចំណងមិត្តភាពគ្រប់ជាន់ថ្នាក់ និងកិច្ចសហការការងារក្រុម។ យើងមានជំនឿថា៖ ” ធ្វើកិច្ចការងាររួមគ្នា ទើបម្នាក់ៗអាចសម្រេចបានលទ្ធផលល្អ”។